មួយស្ទាយថ្មីនិងប្លែកទៀតហើយពីតួឯកស្រី Chompoo Araya ដែលបានស្លៀកក្នុងរដូវត្រជាក់ខណះទៅដើរកំសាន្ដនៅប្រទេសជប៉ុនជាមួយក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។ លើកនេះជ្រើសរើសស្ទាយមិនស៊ិចស៊ីវាលៗដូចមុនទេ ព្រោះតែភាពត្រជាក់ផង តែជាស្ទាយថ្មីបិតជិតទុកតែប្រលោះភ្នែកទេ ថែមជារូបបេះដូងទៀតផង។
បើនិយាយពីរឿងហ្វេសិនតារាស្រីក្នុងសិល្បៈថៃ គឺមិនអាចភ្លេចបាននោះឡើយឈ្មោះរបស់តួឯកស្រី Chompoo Araya ព្រោះរូបនាងជាតួឯកស្រីដែលមានរសនិយមស្ទាយតែងកាយទាន់សម័យ ប្លែកៗមិនឲសុាំគេនោះឡើយថែមមួយម៉ូតៗសុទ្ធតែម៉ាកប្រេនល្បីៗដែលមានតំលៃខ្ពស់។ ទៅដើរលេងប្រទេសជប៉ុនលើកនេះ Chompoo មិនបានដាក់ឈុតខ្លីស៊ិចស៊ីមកនោះទេ តែមកជាមួយឈុតអាវរងារចម្រុះពណ៌និងមួកដែលបិតជិតគ្រប់កន្លែងដើម្បីកាពារពីភាពត្រជាក់ ថែមកូនៗទាំង៣របស់នាងក៏ស្លៀកពាក់យ៉ាងកក់ក្ដៅផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ