កំពូលគូរស្នេហ៍ហើយនេះ Nine-Baifern មិនខ្ចីចាញ់ល្បួងអ្នកគាំទ្របង្ហោះរូបគូរជាមួយគ្នាតែសុខចិត្តធ្វើរឿងមួយនេះវិញ! មានវីដេអូ
មិនព្រមចាញ់ការល្បួងរបស់ហ្វេនៗជាដាច់ខាត សម្រាប់គូរស្នេហ៍ថ្មោងថ្មីរវាង Nine Napat និង Baifern-Pimchanok បន្ទាប់ពីរួមដំណើរកំសាន្ដលក្ខណៈរយៈពេលវែងដើរលេងយ៉ាងសប្បាយរីករាយនៅឯក្រៅប្រទេស ហើយទាំងសងខាងបង្ហោះតែរូបម្នាក់ៗឯងតែប៉ុណ្ណោះ សុខចិត្តថេកកន្លែងតែមួយពេលវេលាដើរលេងតែមួយដូចគ្នា ថែមទាំងមានការកាន់កាបូបអោយគ្នាទៀតផង
ជាក់ស្ដែងនៅក្នុង IG របស់តារាស្រីរូបស្រស់ បានផុសរូបភាពវគ្គថ្មីរបស់ខ្លួនឯងខណៈពេលអង្គុយកាន់កែវកាហ្វេ មានពន្លឺព្រះអាទិត្យចាំងចែងជាមួយស្បែកសខ្ចី រួមជាមួយរូបតុក្កតាព្រះអាទិត្យ និងកាមេរ៉ា អមជាមួយផ្ទៃមុខញញឹមស្រស់ស្រាយ
តែរឿងនេះធ្វើអោយគ្រប់គ្នាពេញចិត្តជាខ្លាំង នៅពេលកំលោះម្ចាស់ចិត្ត Nine Napat ចូលមកខមិនខាងក្រោមរូបភាពខាងលើថា “cute” មុននិងខាងស្រីឆ្លើយតបវិញថា “មិនមែនមកទារអីណាហី”
បណ្ដារអ្នកគាំទ្រទូរទាំងប្រទេសប្រញាប់ដណ្ដើមគ្នាចូលទៅខមិនប្រាប់ពីភាពគួអោយស្រលាញ់របស់អ្នកទាំងពីរយ៉ាងច្រើនពេញទឹកពេញដី
អត្ថបទដោយ : នីត្តា














