សាងដោយដៃខ្លួនឯង ម៉ែPatទាំងស្អាតទាំងមាន ញញឹមរីករាយទិញឡានថ្មីជាកាដូរឆ្នាំថ្មី​…

ស្រស់ស្អាតនិងមានសាងដោយដៃខ្លួនឯង! តារាសម្ដែងស្រី Pat Napapa ទិញកាដូរលើកទឹកចិត្តខ្លួនឯងក្នុងឆ្នាំថ្មីនេះជាឡានទំនើបមួយគ្រឿងដែលប្រាថ្នាចង់បានជាយូរមកហើយ ទីបំផុតក៏ធ្វើបានសាងជីវិតដ៏បរិបូរណ៍ដោយកម្លាំងញើសឈាមខ្លួនឯង។

តារាស្រី Pat Napapa ទទួលធ្វើទាំងជាកាងារសម្ដែងនិងពិធីការនី រូបនាងជាតារាស្រីដែលសំបូរវោហាសព្ទនិងកំប្លុកកំប្លែងធ្វើឲអ្នកគាំទ្រជាច្រើនស្រលាញ់ចូលចិត្តនាង។ ប៉ុន្មានឆ្នាំកន្លងមកនេះជីវិតកាងារនាងកាក់កបណាស់ ទាំងរឿងភាគក៏សម្ដែងបានច្រើនរឿង​ ទាំងកាងារពិធីការនីក៏មានធ្វើឲរូបនាងជាតារាស្រីដែលមម៉ាញឹកនិងមានចំណូលខ្ពស់។ ទោះជីវិតស្នេហារបស់តារាស្រី Pat បានជួបហើយក៏បែកបាក់ជាមួយគូស្នេហ៍ច្រើននាក់ តែរូបនាងក៏មានជីវិតគ្រួសារដ៏ពេញលេញដោយមានកូនប្រុសជាទីស្រលាញ់នៅក្បែរឲកម្លាំងចិត្ត ថែមជាក្មេងឆ្លាតវៃទៀតផង។ ចូលឆ្នាំថ្មីឆ្នាំ២០២៣​នេះ ម៉ែPatទាំងស្អាំតទាំងមាន បង្ហាញស្នាមញញឹមរីករាយ ទិញឡានថ្មីមួយគ្រឿងចូលផ្ទះហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ