បទពិសោធន៍រាប់ភ្លេចហើយមានអីត្រូវឈឺ Aum Patchrapa ទើបបែកសង្សាតែរឿងអីភ្លេចសប្បាយជប់លៀងជាមួយក្រុមមិត្តភ័ក្ដម៉ាអស់ដៃតែសំខាន់មានកន្លែងត្រូវពង្រីកជាប្រញាប់! មានវីដេអូ
Aum Patchrapa សុំម៉ាអស់ដៃជប់លៀងជាមួយក្រុមមិត្តភ័ក្ដយ៉ាងសប្បាយរីករាយ ប៉ុន្ដែបែរជាមានរឿងដែលត្រូវចាប់អារម្មណ៍សារជាថ្មី មកពីសខ្ចីចែងចាំងភ្នែកពេក
តារាសម្ដែងស្រី Aum Patchrapa ក្រោយពីបែកបាក់ស្នេហាអស់រយៈ 5 ឆ្នាំជាមួយលោកហៃសូ Pok ដែលអ្វីៗត្រូវបានបន្សល់ទុកត្រឹមតែរូបភាពនៃការចង់ចាំ ថ្ងៃនេះនាងសុំសម្រាកចិត្តជួបជុំមិត្តភ័ក្ដជាទីស្រលាញ់ ឃើញថាមួយរយៈនេះមិត្តភ័ក្ដនាំគ្នាយកចិត្តទុកដាក់មើលថែនាងជាពិសេសមិនអោយនាងនៅតែម្នាក់ឯងឯកានោះទេ
នៅពេលថ្មីៗនេះសាម៉ីខ្លួនបានជួបជុំគ្នាជាមួយក្រុមមិត្តភ័ក្ដជាច្រើននាក់ទៀត មកជប់លៀងញុំអាហារជប៉ុនអូម៉ាសាគេ មានទាំងតន្រ្ដីច្រៀងកំសាន្ដទៀតផង កម្មវិធីនេះអាចនិយាយបានថា Aum នៅតែសប្បាយបានមួយអស់ដៃហើយអ្វីដែលសំខាន់កាន់តែស្អាតខ្លាំងជាងមុន
ហើយសកម្មភាពនេះ Aum ក្រៅពីរាំលេងសប្បាយខ្លះៗហើយ នាងនៅបានធ្វើអោយហ្វេនៗចាប់អារម្មណ៍ខុសកន្លែងទៀត ដោយនៅដៃរបស់នាងមានកាន់សាច់ជ្រូកអាំងបាយដំណើបញុំបណ្ដើរទៀតផង រាំផងញុំផងជីវិតពិតជាមានន័យណាស់ចា
អត្ថបទដោយ : នីត្តា















