Matthew Dean បើកបង្ហាញរូបភាពគួអោយស្រលាញ់របស់កូនស្រីអូន Demi ទៅរៀនថ្ងៃដំបូងទឹកមុខសាហាវគ្រូៗត្រៀម! មានវីដេអូ
ទាញ់យកចំនួនអ្នកឡាយមិនស្ទើរទេសម្រាប់សកម្មភាពដ៏គួអោយខ្នាញ់កូនស្រីរបស់លោកប៉ារូបសង្ហា Matthew Dean ដោយការយកមកចែករំលែកនៅលើបណ្ដាញសង្គម IG @matthew.deane ផ្ទាល់ខ្លួន
ដោយការផុសខាងសលើជារូបភាពថតខ្លួនឯងរវាងលោកប៉ានិងកូនស្រីយ៉ាងអូន Demi ដែលទាក់ទងនិងការគ្រប់គ្រងអារម្មណ៍របស់កូនស្រីតូចបានយ៉ាងល្អ ដោយយើងអាចងសង្កេតបានតាមរយៈទឹកភ្នែកកំពុងហូរនៅលើថ្ពាល់ទាំងសងខាង
ជាមួយគ្នានេះផងដែរលោកប៉ា Matthew បានសរសេរជាប្រយោគនិយាយទាក់ទងរូបថតអោយគ្រប់គ្នាបានដដឹងនិងបាត់សង្ស័យថាតើមានរឿងអ្វីកើតឡើងចំពោះនាងតូច “សាលាចូលរៀនវិញហើយ ថ្ងៃដំបូង First day back at school” ច្បាស់ណាស់ថារឿងនេះមិនត្រឹមតែធ្វើអោយអ្នកគាំទ្រអស់សំណើចនិងខ្នាញ់នាងតូចខ្លាំងនោះទេ តែនៅមានខមិនលួងចិត្តដល់នាងតូចយ៉ាងច្រើនទៀតផង
អត្ថបទដោយ : នីត្តា













