តាំងពីមានកូនមក Dew Arisara ដើរលេងរហូតនាំប្ដីនាំកូនទៅដើរលេងនៅតៃវ៉ាន់អូន Silas សប្បាយធាក់ដៃធាក់ជើង! មានវីដេអូ
ជារូបភាពគួអោយស្រលាញ់ខ្លាំងណាស់សម្រាប់អ្នកស្រលាញ់ក្មេងធ្វើអោយបេះដូងខ្មួលខ្មាញ់ចង់តែក្រញឹច ចំពោះការធ្វើដំណើរកំសាន្ដផ្លូវឆ្ងាយរបស់អ្នកម៉ាក់រូបស្រស់ Dew Arisara និងលោកប៉ា Sebastian Lee រួមជាមួយកូនប្រុសតូចដ៏គួអោយស្រលាញ់អូន Silas ហោះហើរទៅប្រទេសតៃវ៉ាន់ ដោយតាំងចិត្តប្រើជីវិតរស់នៅទីនោះដល់ទៅ 2ខែ
បរិយាកាសក្នុងការធ្វើដំណើរលើកនេះ គ្រប់សកម្មភាពត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម IG ឈ្មោះ @duearisara និង @jetsetseb ចាប់តាំងតែពីវិនាទីដំបូងនៅព្រលានយន្ដហោះ រហូតដល់ពេលឡើងយន្ដហោះដ៏ទំនើប ចុងក្រោយបំផុតដល់គោលដៅដែលត្រូវចុះចត Taiwan Taoyuan International Airport
ហើយច្បាស់ណាស់ថាក្រៅពីហ្វេនៗនឹងអាចមើលរបៀបរស់នៅលំដាប់ខ្ពស់របស់សមាជិកនៃគ្រួសារ Lee Gun ហើយ នៅមានមួយចំនុចទៀតដែលគ្រប់គ្នាត្រូវតែនិយាយដល់នោះគឺភាពគួអោយស្រលាញ់របស់កំលោះតូចអូន Silas មិនថាជាក្រសែភ្នែកមុខស្រួច ស្នាមញញឹមប្រហារចិត្តអ៊ុំៗបងៗ ជាពិសេសសកម្មភាពលេងជាមួយលោកប៉ា
អាចនិយាយបានថារឿងនេះបានធ្វើអោយហ្វេនៗ និងបងៗអ្នកសិល្បៈទាំងអស់ ស្រុះស្រួលមូលមតិគ្នាចុចឡាយអោយដល់កំលោះតូចពេញទឹកពេញដីតែម្ដងចា
អត្ថបទដោយ : នីត្តា
















