សំងំត្រៀមខ្លួនចូលរោងការធ្វើជាកូនក្រមុំយ៉ាងពេញទំហឹងហើយ សម្រាប់តួឯកស្រីរូបស្រស់យ៉ាង Kimberly Ann ដោយបាននិយាយថាព្រមធ្វើជាកូនក្រមុំរបស់ Mak Prin កាលពីឆ្នាំមុន អ្នកទាំងពីរបានបង្ហើបប្រាប់ថ្ងៃមង្គលនៅខែ 5 ឆ្នាំនេះ ប៉ុន្ដែសូមលាក់ទុកថ្ងៃរៀបការជាមុនសិន
ជាក់ស្ដែងនៅក្នុង IG story របស់ខាងស្រីបានបើកអោយហ្វេនៗអាចសួរសំនួរសប្បាយៗបាន ខណៈកំពុងធ្វើដំណើរ ដោយមានអ្នកសួរនាងថា “រំភើបចិត្តទេឆ្នាំនេះនិងបានក្លាយជាកូនក្រមុំគេហើយ” មុននិងសាម៉ីខ្លួននាងចូលមកឆ្លើយតបជាការថតវីដេអូទាំងស្នាមញញឹមស្រស់ស្រាយថា “រំភើបញាប់ញ័រដោយពេលចា ព្រោះប្រហែលមកពីមានពេលវេលាច្រើនទេដឹង”
ថ្វីត្បិតតែអនាគតកូនកំលោះកូនក្រមុំនៅមិនទាន់ប្រាប់ថ្ងៃបង្គលពិតប្រាកដតែអាចនិយាយបានថាពិធីច្បាស់ជាធំអស្ចារ្យហើយ
អត្ថបទដោយ : នីត្តា

















