តារាសម្ដែងស្រីដែលមានទាំងសម្រស់និងប្រជាប្រិយភាពតួឯកស្រី Pim Pimprapa រៀបរាប់ប្រាប់ពីជីវិតរបស់ខ្លួនកាលពីមិនទាន់ល្បីមិនទាន់រៀនចប់ មិនភ្លេចទេបុណ្យគុណតារាស្រីរៀមច្បងម្នាក់នេះដែលនាងនៅតែគោរពនិងស្រលាញ់មកដល់សព្វថ្ងៃនេះ។
ហើយតារាស្រីដែល Pim Pimprapa នៅតែរំលឹកដឹងគុណដល់នោះក៏គឺតួឯកស្រីជើងចាស់ Cheer Thikamporn ដែល Pim បាននិយាយថារូបនាងគឺទុកតារារៀមច្បងរូបនេះគឺជាអាយដលនៃការធ្វើអំពើរល្អដោយមិនគិតពីផលប្រយោជន៍ត្រលប់មកវិញ។ តួឯកស្រី Pim បានបន្ដរំលឹកដល់អតីតកាលកាលពីពេលនោះថា កាលនោះរូបនាងរៀននៅមហាវិទ្យាល័យ ចូលសិល្បៈហើយទេមិនទាន់មានរឿងសម្ដែងជាប់នោះទេ នាងអត់កាងារមក២ឆ្នាំ លុយដែលសន្សំក៏ត្រូវយកទៅជួយគ្រួសារបង់បំណុលព្រោះនាងជាកូនច្បងផង។ ពេលនេះនាងចាំថាមិនមានលុយបង់សាលាទេ បានជាប់សម្ដែងរឿងមួយតែមិនទាន់ដល់ពេលបើកលុយ បងស្រី Cheer ដែលកាលនោះលេងរឿងជាមួយនាងដឹងពីការលំបាករបស់នាងដែលជាតារាថ្មី ក៏បានជួយបង្ហាត់បង្ហាញគ្រប់យ៉ាងថែមទាំងឲនាងខ្ចីលុយមួយសម្រាប់ចាយវាយប្រើការសិនទម្រាំដល់ថ្ងៃថតរឿងហើយបើកលុយ។ ទង្វើរល្អរបស់បង Cheer មួយនេះធ្វើឲ Pim ចាំមិនភ្លេចនិងជួយនាងបានខ្លាំងណាស់ពេលដែលខ្វះខាត ហើយក៏ជួយឲជីវិតក្នុងកាងារសិល្បៈរបស់នាងដើរមិនដល់ថ្ងៃនេះ ពេលនេះនាងនៅតែដឹងគុណនិងស្រលាញ់រាប់អានរៀមច្បង Cheer ផងដែរ។
Cheer Thikamporn
Pim Pimprapa
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ