មើលមួយភ្លេតស្មានតែតុក្កតាតើ! Chompoo ចាប់កូនស្រីតុបតែងខ្លួនអង្គុយថតរូបទាំងឈុតទាំងមុខតុក្កតាគ្មានខុសទេ! មានវីដេអូ
ឃើញភាពគួអោយស្រលាញ់របស់បងៗ Shayfa-Phayu ដែលបានរត់លេងសប្បាយរីករាយជាមួយគ្នាហើយ ការធ្វើដំណើរកំសាន្ដរបស់អ្នកម៉ាក់រូបស្រស់កូនបី Chompoo Araya ជាមួយស្វាមី Knot Wisarut រួមជាមួយកូនៗនៅប្រទេសជប៉ុន ហើយក៏បានស្នាក់នៅទីនោះអស់ជាច្រើនថ្ងៃ អាចនិយាយបានថារូបភាពរបស់ក្មេងៗច្រើនណាស់
ហើយជាក់ស្ដែងក៏បានមកដល់វគ្គរបស់អូន Gale កូនស្រីពៅដោយម៉ែ Chom បានផុសរូបកូនស្រីជាច្រើនសន្លឹក ហើយភាពគួអោយស្រលាញ់របស់នាងតូចធ្វើអោយបងៗឈ្លក់វង្វេងកាន់តែខ្លាំងឡើង រូបពាក់អាវរងាពាក់មួកកាពារត្រជាក់ ហើយអង្គុយតែម្នាក់ឯង ពេលមើលហើយតុក្កតាខ្លាំងណាស់ បើចឹងៗអីមិនអោយលង់ស្រលាញ់យ៉ាងម៉េចបានទៅ
អត្ថបទដោយ : នីត្តា
















