ពីរនាក់មីងក្មួយខ្ជូតអ្វីម្លេះទេ! តួឯកស្រី Yaya មកលេងកូនស្រីមិត្តសម្លាញ់ ខានជួបគ្នាយូរក្រោយរៀបការនៅអាមេរិក….

ខ្ជូតគួរឲស្រលាញ់ទាំងមីងទាំងក្មួយតែម្ដងហើយ! តួឯកស្រី Yaya Urassaya បន្ទាប់ពីមានដំណើរកំសាន្ដឆ្នាំថ្មីទៅលេងទឹកដីពូមីងនៅប្រទេសណ័រវេយ៍ ពេលនេះបន្ដមកលេងក្មួយស្រីវិញម្ដង ខានជួបមិត្តសម្លាញ់យូរពេលនេះមានកូនស្រីគួរឲស្រលាញ់មួយទៅហើយ។

ក្មេងស្រីមុខខ្ជូតស្រស់ស្អាតបែបកូនកាត់កំពុងនៅក្នុងរង្វង់ដៃ Yaya ម្នាក់នេះមានឈ្មោះថា លីសស៊ី គឺជាកូនស្រីរបស់ Ying Ploychompoo។ ដោយ Ying គឺជាប្អូនស្រីបង្កើតរបស់តារាប្រុសលោក Mike និងលោក Golf ហើយ Ying គឺជាមិត្តសម្លាញ់ដ៏ស្និទ្ធស្នាលម្នាក់ផងដែររបស់ Yaya ទាំងគូរាប់អានគ្នាតាំងពីនៅរៀនជាមួយគ្នាមកម្លេះ។ ពេលនេះមិត្តមានកូនហើយ ថែមទៅនៅអាមេរិកជាមួយស្វាមីបាត់ យូរៗបានមកជួបគ្នាម្ដងធ្វើឲមិត្តភក្ដិទាំងពីរមានតែស្នាមញញឹមដាក់គ្នាដោយក្ដីនឹករលឹក។ ដល់ឃើញតួឯកស្រី Yaya បង្ហោះរូបមានកាន់ក្មួយនៅនឹងដៃបែបនេះ ធ្វើឲអ្នកគាំទ្រជាច្រើននាំគ្នាឲចុចLikeនិងចង់ឃើញមុខរបស់កូនស្រីYayaវិញម្ដង ថ្ងៃណាដល់ថ្ងៃមង្គលការដែរ? ព្រោះចំណងស្នេហ៍ជាមួយលោក Nadech ក៏ផ្អែមល្ហែមខ្លាំងផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ