គ្រាន់តែបេះដូងនៅទំនេរភ្លាមសម្រស់កាន់តែផ្ទុះក្រចាយឡើងភ្លេត សម្រាប់តារាសម្ដែងស្រីជួរមុខរបស់ប្រទេសថៃយ៉ាង Aum Patchrapa ព្រោះពេលនេះទំនេរទាំងកាយទំនេរទាំងបេះដូង ប៉ុន្ដែពន្លឺនៃភាពស្រស់ស្អាតអេមគ្មានទាល់ត្រង់ណានោះទេ សមជាកំពូលតារាពិតៗ
យ៉ាងជាក់ស្ដែងកញ្ញា Aum ទើបតែចេញមកបង្អួតរូបភាពដ៏ស្រស់ស្អាតជាមួយក្រុមមិត្តភ័ក្ដជប់លៀងសប្បាយរីករាយក្នុងឱកាសខួបកំណើតរបស់មិត្តភ័ក្ដ ឈុតសំពត់ខ្លីអាវវាលចង្កេះបង្អួតរាងដ៏សមសួនស្រលូនស្ដើង ជាមួយស្ទាយថតរូបដូចតារាម៉ូដែលអាជីពកាន់តែជះពន្លឺឡើង
ថែមទាំងមានរូបភាពជុំជាមួយមិត្តភ័ក្ដអង្គុយជុំវិញ ហើយក៏មានអ្នកគាំទ្រចូលមកខមិនសួរពីភាពស្រស់ស្អាតរបស់សាម៉ីខ្លួនថា “ឆ្ងល់មែនទែន បង Aum លាក់ទុកស្លាប់ទេធីតានៅត្រង់ណាទៅចា” ពិតជាត្រូវចិត្តរបស់នាងណាស់ រហូតដល់ថ្នាក់ចូលទៅឆ្លើយតបថា “555ចូលចិត្តៗៗៗ”
អត្ថបទដោយ : នីត្តា