Aum Patchrapa ធ្វើដំណើរឡើងភ្នំដើម្បីទៅទទួលយកភាពត្រជាក់ មើលតែសំលៀកបំពាក់នៅលើខ្លួនក៏ដឹងថាត្រៀមខ្លួនរួចរាល់កម្រិតណាដែរ ខោវអាវក្រាស់ៗជិតរាងកាយតែស្អាតខ្លាំងណាស់
តារាសម្ដែងស្រីជួរមុខ Aum Patchrapa បន្ទាប់ស្ថានភាពបេះដូងទំនេរគ្មានអ្នកថែសារជាថ្មីៗ តែបើនរណាបានតាមដានពីរបៀបនៃការរស់នៅរបស់នាងច្បាស់ជាបានឃើញពីភាពគួអោយស្រលាញ់របស់នាងជាមួយកូនឆ្កែរួមជាមួយការប្រើពេលវេលារីករាយជាមួយក្រុមមិត្តភ័ក្ដជាញឹកញាប់ មិនដែលទុកអោយមិត្តភ័ក្ដឯកាមួយម៉ោងណានោះទេ
ជាក់ស្ដែងនៅពេលថ្មីៗនេះ Aum ដេញបានពេលវេលាល្អចេញទៅថតរឿងថ្មី (ខ្យល់បករំលងផ្កាយ) ដែលត្រូវសម្ដែងរួមជាមួយតួឯកប្រុសកំពូលសង្ហា Tick Jesadaporn ជាមួយតួឯសិស្សប្អូន Dark Haswee ទីកន្លែងដែលនាងត្រូវទៅ គឺនៅលើកំពូលភ្នំ
អាចនិយាយបានថាស្ទាយនៃការតែងខ្លួនរបស់នាងសក្ដិសមជាមួយសំលៀកបំពាក់នៅលើខ្លួនខ្លាំងណាស់ ការពារត្រជាក់ប៉ុន្ដែមិនអាចការពារភាពស្រស់ស្អាតដែលកំពុងជះមកក្រៅបានទេ ជាពិសេសមុខមិនមានការតុបតែងមុខធម្មជាតិរបស់នាងពិតជាស្រស់ស្អាតមិនគួអោយជឿនោះទេ
អត្ថបទដោយ : នីត្តា













