កែមិនកែមកមើលអោយច្បាស់! Mai Davika ខំទៅស្គេនពិនិត្យផ្ទៃមុខដើម្បីបញ្ជាក់ថានាងបានកែសម្ភស្សមែនឬអត់តែលទ្ធផលចេញមកឃើញ…..! មានវីដេអូ

តាំងតែពីណាពីណីមកម្លេ៉ស កញ្ញា Mai Davika តែងតែត្រូវគេជីកកកាយរូបភាពចាស់ៗជាពិសេសរូបថតដែលនាងទើបតែចូលប្រលូកក្នុងវិស័យសិល្បៈថ្មីៗ មានអ្នកបណ្ដាញសង្គមខមិនសួរថាទៅកែសម្ភស្សនៅឯណា ហើយរាល់ពេលដែលជួបសំនួរនេះនាងតបវិញថាមិនធ្លាប់កែសម្ភស្សនោះទេ

រហូតមកដល់ពេលថ្មីៗនេះសាម៉ីខ្លួនបានផុសវីដេអូក្នុងយូធូប  Davikah Channel  ដោយធ្វើប្រធានបទទាក់ទងនិងសំនួរសួរថាទៅធ្វើកែមុខនៅឯណា នាងបានទៅស្គេនផ្ទៃមុខនៅមន្ទីរពេទ្យដោយប្រើគ្រឿង CT Scan ហើយមើលឃើញទម្រង់មុខបាន 360 អង្សា ឃើញដល់ឆ្អឹងមុខច្បាស់ៗតែម្ដង មកមើលទាំងអស់គ្នាថាមុខនាងពិតជាមានកែសម្ភស្សមែនឬយ៉ាងម៉េច

ពេលដំបូង Mai អោយក្រុមការងារដែលបានធ្វើការកែសម្ភស្សស្គេនមុខថាយ៉ាងម៉េច ហើយលទ្ធិផលពិតជាមានស៊ីលីកូននៅត្រង់ច្រមុះ ថ្ងាស់ បន្ទាប់មកក៏ពិនិត្យមុខ Mai ឃើញហើយបែកញើសថ្ងាស់គ្រប់គ្នា តែសាម៉ីខ្លួនប្រាប់ថាបានបកស្រាយច្បាស់លាស់ហើយចំពោះសំនួររបស់ប្រិយមិត្ត ដើម្បីកុំអោយចេះតែនិយាយឬគិតខ្លួនឯងថា Mai  ទៅកែមុខ

After Footer (Active) - damrei Mr1 Zone2

លទ្ធិផលចេញមក បញ្ជាក់យ៉ាងច្បាស់ថានាងមិនធ្លាប់ទៅកែកុនមុខនាងសូម្បីតែបន្ទិច ច្រមុះគ្មានស៊ីលីកូន ចង្កាថ្គាមគ្មានអ្វីកែប្រែទាំងអស់ អ្វីដែលមើលឃើញច្បាស់ គឺការដាំបង្គោលធ្មេញ ចំណែកឯរឿងភ្នែក អ្នកគ្រូពេទ្យក៏បានមកអះអាងថាបងស្រីម្នាក់ដែលមកជាមួយ Mai ពិតជាបានកែភ្នែក តែសម្រាប់ Mai គឺគ្មាននោះទេ ផ្ទៃមុខរបស់នាងពិតជារបស់កំណើតពិតៗ

អត្ថបទដោយ : នីត្តា