ផ្ទះរួចរាល់គិតអូន Yaya ម្ដង! Nadech បង្អួតរូបភាពផ្ទះផ្នែកខាងក្នុងឃើញសុទ្ធតែឈើដ៏ប្រណិតតុបតែងជិតរួចរាល់បានចូលនៅហើយ! មានវីដេអូ
ពីកំលាំងញើសឈាមរបស់កូនប្រុសជាទីស្រលាញ់យ៉ាង Nadech Kugimiya ដែលបានតាំងចិត្តធ្វើការយកលុយសាងសង់ផ្ទះសម្រាប់គ្រួសារបានរស់នៅសុខសប្បាយ ហើយក៏បានផុសរូបភាពផ្ញើរហ្វេនៗបានមើលតាំងតែសាងសង់ រហូតមកដល់ពេលនេះជិតរួចរាល់បានចូលរស់នៅហើយ
ដោយជាក់ស្ដែងអ្នកម៉ាក់ Keo បានចេញមកផុសរូបភាពគូរជាមួយកូនប្រុសអមជាមួយសារថា “មេការនាំមកត្រួតពិនិត្យការងារ 5555 @kugimiyas” ចំណែកឯខាងកូនប្រុសវិញក៏បានផុសរូបភាពគ្រប់ជ្រុងផ្សេងៗក្នុងផ្ទះរួមជាមួយប្រយោគថា “ជិតរួចរាល់ហើយ555”
អាចដឹងបានថាក្នុងផ្ទះសុទ្ធតែយកឈើមកតុបតែងលំអបង្កើនភាពស្រស់ស្អាតនិងត្រជាក់ត្រជុំ ហើយក៏ជាផ្ទះដ៏កក់ក្ដៅគួអោយចង់រស់នៅណាស់
អត្ថបទដោយ : នីត្តា
















