តារាម៉ូដែលស្រីនាង Sarah Casinghini ពេលនេះកំពុងមានពត៌មានពេញបណ្ដាញសង្គមទៀតហើយ ទាក់ទងនឹងចំណងស្នេហាថ្មីរបស់នាងត្រូវមានឩបសគ្គទៀតហើយ ក្រោយប្រកាសរៀបការមិនបានយូរប៉ុន្មានពេលនេះស្វាមីរបស់នាងកំពុងត្រូវបានប៉ូលីសថៃឃាត់ខ្លួនហើយរូបនាងក៏ត្រូវបានគេសាកសួរផងដែរ។
ដោយកាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ តារាស្រីនាង Sarah Casinghini បានចេញមុខក្នុងកម្មវិធីមួយនិយាយពីជីវិតស្នេហានាងក្នុងពេលបច្ចុប្បន្ន។ រូបនាងបានឲដឹងថាពេលនេះនាងបានរៀបការនៅក្រៅប្រទេសរួចហើយជាមួយស្វាមីជនជាតិសឹង្ហបុរី និងគ្រោងរៀបការម្ដងទៀតនៅប្រទេសថៃក្នុងពេលឆាប់ៗនេះ។ ពេលនេះគ្រោងមង្គលការត្រូវខកខានហើយ ព្រោះតែស្វាមីរបស់ Sarah រូបនេះត្រូវបានប៉ូលីសថៃកំពុងតែតាមចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឆបោកលុយរឿងក្ដី Forex-3D និងចេញប្រកាសចាប់ខ្លួនមួយឆ្នាំជាងហើយ។
ក្រោយស្វាមីត្រូវបានប៉ូលីសចាប់ឃាត់ខ្លួននិងឃុំឃាំង Sarah ក៏បានមកប៉ុស្ដិ៍ប៉ូលីសដើម្បីផ្ដល់ចម្លើយផងដែរ រូបនាងអះអាងថាមិនពាក់ព័ន្ធនឹងរឿងក្ដី Forex-3D នេះទេ ហើយបញ្ជីឈ្មោះអ្នកពាក់ព័ន្ធក៏គ្មានឈ្មោះនាងផងដែរ។ ពេលនេះតារាស្រីនាង Sarah ថ្វីត្បិតតែមិនពាក់ព័ន្ធនឹងករណីឆបោករឿងក្ដីដ៏ល្បី Forex-3D តែរូបនាងកំពុងរឿងករណីមួយទៀតគឺករណី ជួយលាក់បាំងជនជាប់ចោទព្រោះស្វាមីនាងត្រូវបានគេតាមរកច្រើនខែហើយ ឯរូបនាងទើបតែបង្ហោះរូបស្វីតៗជាមួយគ្នាកាលពីប៉ុន្មានថ្ងៃមុននេះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ