ស្ងាត់ៗបានថ្ងៃល្អសម្រាប់រឿងនេះ! Gypsy ប្រកាសដំណឹងល្អជាមួយសង្សា Nicholas នៅមាត់សមុទ្រ! មានវីដេអូ

ស្នេហាដល់ពេលទុំល្មមបេះហើយ សម្រាប់តារាសម្ដែងស្រី Gypsy-Keerati បន្ទាប់ពីបានសិក្សាមើលចិត្តគ្នាជាមួយមិត្តប្រុសជនជាតិ Nicholas អស់រយៈពេល 5ឆ្នាំមកហើយ កាន់ដៃគ្នាឆ្លងរឿងរ៉ាវជាច្រើន រហូតមកដល់ពេលនេះអ្នកទាំងពីរបានថ្ងៃល្អត្រៀមកាន់ដៃគ្នាចូលរោងការនៅចុងឆ្នាំនេះ

ដោយខាងស្រីបានបង្ហើបប្រាប់ថា “ស្នេហាពិតជាល្អណាស់ គាត់បានជាសះស្បើយហើយចា រឿងហ្នឹងបានកើតឡើងតាំងតែទាក់ទងគ្នាបាន 6 ខែ ហើយក៏ចាប់ផ្ដើមល្អប្រសើរឡើងជាលំដាប់ រហូតបានជាសះស្បើយ ពេលនោះគឺភ័យខ្លាំងណាស់ ពេលនោះយល់ថាខ្លួនឯងគឺធ្ងន់ធ្ងរណាស់ ជាហេតុការណ៍ដែលយើងមិនធ្លាប់ជួបពីមុខទាល់តែសោះក្នុងជីវិត “

After Footer (Active) - damrei Mr1 Zone2

“ឆ្លងកាត់រឿងរ៉ាវជាមួយគ្នាច្រើនណាស់មកហើយ ហើយមកដល់ពេលនេះបើសួរថាគាត់ជាអ្នកលុតជង្គង់សុំរៀបការមែនទេ ប្រហែលជាអៀនហើយ គួអោយស្រលាញ់ យើងមិនបានបង្ខំប្រញាប់អីនោះទេ ក្រោយពីយើងបានធ្វើយូធូបជារបស់ខ្លួនឯងយើងក៏ក្លាយជាម្ចាស់ការលើខ្លួនឯងកាន់តែខ្លាំងឡើង គាត់ធ្លាប់ឃើញមុខខ្ញុំអត់ម្សៅច្រើនដងហើយ ចំណែកឯងអ្នកដែលចូលមកខមិនសុំអាថ៌កំបាំងក្នុងការគេងហើយស្អាតដូចខ្ញុំ ខ្ញុំខ្លួនឯងក៏មិនដឹងដែរ ចាត់ទុកថាសំណាងល្អណាស់ដែលមានរូបរាងបែបនេះ”

“សម្រាប់ដំណឹងល្អមានគម្រោងថាចុងឆ្នាំនេះ ប្រហែលជាខែកញ្ញា កំពុងរៀបចំកម្មវិធី សង្ឃឹមថាមិនមានអ្វីភ្លាត់នោះទេ អ្វីៗត្រូវតែល្អឡើង ច្បាស់ណាស់ថាខ្ញុំនិងរៀបចំនៅសមុទ្រ ខ្ញុំសំណាងល្អណាស់ដែលខាងគ្រួសារមិនបានបង្ខំអ្វី គាត់ឃើញថាយើងនៅជាមួយគ្នាហើយមានទំនាក់ទំនងល្អ ជួយគ្នាទៅវិញទៅមក គាំទ្រនិងជួយគ្នាដោះស្រាយជាមួយគ្នាគ្រប់រឿង”

អត្ថបទដោយ : នីត្តា