ស្រែកលាន់ពេញផ្សារ Aum Patchrapa ធ្វើអោយអ្នកលក់ក្នុងផ្សារទាំងប្រុសទាំងស្រីភ្លេចលក់ភ្លេចដូរព្រោះរវល់តែ…..! មានវីដេអូ

Aum Patchrapa ដើរលេងសប្បាយៗក្នុងផ្សារ ធ្វើអោយផ្អើលគេផ្អើលឯងពេញមួយផ្សារ អ្នកលក់ស្រែកលាន់មាត់គ្រប់ៗគ្នា សរសើរមិនដាច់ពីមាត់ថានាងពិតជាគួអោយស្រលាញ់ណាស់មិនប្រកាន់ថាខ្លួនជាតារាល្បីប្រចាំប្រទេសនោះទេ

ធ្វើអោយមនុស្សម្នាក្នុងផ្សារភ្ញាក់ផ្អើល បន្ទាប់ពីតួឯកស្រីរូបស្រស់ Aum Patchrapa ទៅដើរលេងទិញឥវ៉ាន់តាមតូបលក់ផ្សេងៗ អាចនិយាយបានថាជាការដើរលេងពន្ញាក់អារម្មណ៍របស់អ្នកលក់ខ្លាំងណាស់ ព្រោះមិននឹកស្មានថាបាននៅជិតបាននិយាយជាមួយកំពូលតារាបែបនេះនោះទេ

After Footer (Active) - damrei Mr1 Zone2

ដោយនៅក្នុងវីដេអូយើងបានឃើញ Aum តែងខ្លួនគួអោយស្រលាញ់តុបតែងមុខតិចៗកំពុងជ្រើសរើសខោវអាវជាមួយអ្នកលក់បែបសាមញ្ញជន មិនគិតថាខ្លួនឯងជាកំពូលតារាអ្វីនោះទេ ថតរូបជាមួយគ្នាទៀតផង ហើយសាម៉ីខ្លួនម្ចាស់វីដេអូបានសរសេររៀបរាប់យ៉ាងគួអោយស្រលាញ់ថា “នាងស្អាតហើយគួអោយស្រលាញ់ខ្លាំងណាស់ សំខាន់មិនប្រកាន់ខ្លួនថាជានរណានោះទេ”

អត្ថបទដោយ : នីត្តា