តួឯកស្រី Bella មកបង្អួតស្នាមញញឹមលោកយាយថ្ងៃចូលឆ្នាំចិន ដឹងហើយថាញញឹមស្អាតដូចអ្នកណា…

ដឹងហើយថាស្នាមញញឹមស្រស់ស្អាតនេះដូចអ្នកណា! តួឯកស្រី Bella Ranee ឆ្នាំនេះក៏ដូចឆ្នាំមុនៗតែងមានពេលវេលាឲក្រុមគ្រួសារជានិច្ច ក្នុងឱកាសសម្រាកលំហែរកាយថ្ងៃបុណ្យចូលឆ្នាំចិនកន្លងទៅនេះបានជួបជុំក្រុមគ្រួសារទាំងអស់គ្នាមានទាំងម្ដាយ លោកយាយ និងអ៊ុំប្រុសអ៊ុំស្រីពាក់សម្លៀកបំពាក់ពណ៌ស្រស់ឆើតឆាយលើករាសីថ្ងៃល្អ។

បើនិយាយពីតារាស្រីដែលស្រលាញ់និងមើលថែក្រុមគ្រួសារបានល្អនោះគឺមិនអាចភ្លេចឈ្មោះតួឯកស្រី Bella Ranee បានទេ ព្រោះរូបនាងគឺជាតារាស្រីដែលតែងចំណាយពេលល្អៗជាច្រើនជាមួយក្រុមគ្រួសារនិងជួបជុំគ្នាក្នុងឱកាសផ្សេងៗ។ ទើបតែសង់ផ្ទះថ្មីឲអ្នកម្ដាយមិនយូរប៉ុន្មានមកនេះក្នុងឱកាសថ្ងៃកំណើត ពេលនេះថ្ងៃចូលឆ្នាំចិនក៏មកដល់ទៀតហើយ ឆ្នាំនេះក៏មិនខុសឆ្នាំមុនៗBella នៅជួបជុំក្រុមគ្រួសារញុាំអាហារនិងឆ្លងជាមួយគ្នា។ ហើយក្នុងរូបភាពក្រុមគ្រួសារ Bella ធ្វើឲអ្នកគាំទ្របានឃើញលោកយាយរបស់ Bella ដែលមានស្នាមញញឹមយ៉ាងរីករាយថតរូបជាមួយចៅស្រី បង្ហាញពីក្ដីស្រលាញ់និងក្ដីសុខដែលលោកយាយបានផ្ដល់និងបានទទួលពីចៅស្រីវិញផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ