ចេញហើយឈុតខ្លីរឿងភាគថ្មីរបស់ Patricia ចាប់ដៃគូគ្នាជាមួយ Push គូនេះលេងសាកសមស្វីតដែរតើ…

ចេញហើយឈុតខ្លី គូនេះក៏សាកសមគ្នាមិនធម្មតាដែរ! តួឯកស្រីថ្ពាល់ខួចនាង Patricia Good មានរឿងភាគថ្មីកំពុងចាក់បញ្ចាំងឲអ្នកគាំទ្របានទស្សនាហើយ ថែមលើកនេះចាប់ដៃគូជាមួយតារារៀមច្បងរូបសង្ហារលោក Push Puttichai ពេញដោយឈុតឆាកស្នេហារ៉ូមែនទិកស្វីតៗមិនចាញ់ភាគកូរ៉េ។

ដោយរឿងភាគដែលតួឯកប្រុសលោក Push និងតួឯកស្រី Patricia កំពុងចាប់ដៃគូគ្នាសម្ដែងនោះមានចំណងជើងថាYou Touched My Heart ที่สุดของหัวใจ ជារឿងភាគបែបមនោសញ្ចេតនាស្នេហារ៉ូមែនទិក ដែលធ្វើឲអ្នកទស្សនាទទួលបានអារម្មណ៍នៃក្ដីស្រលាញ់របស់គូស្នេហ៍មួយគូនេះ។ ដោយពេលនេះទោះបីជាក្នុងជីវិតក្រៅឆាកសម្ដែងតារាប្រុសស្រីទាំងពីររូបសុទ្ធតែមានស្វាមី និងភរិយារៀងខ្លួនហើយក្ដី តែសម្រាប់ក្នុងរឿងវិញគឺអ្នកទាំងពីរបានសម្ដែងជាតួអង្គក្នុងសាច់រឿងបានយ៉ាងល្អមិនធ្វើឲអ្នកទស្សនាខកចិត្តនោះឡើយ។ តោះមកមើលឈុតឆាកខ្លីៗនេះរឿងនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ