ហេតុអ្វីតួឯកស្រី Pancake វះកាត់កែភ្នែកទាំងដែលភ្នែកចាស់ធ្វើឲនាងល្បីច្រើនឆ្នាំហើយ….

ធ្វើឲមានការចាប់អារម្មណ៍ជាខ្លាំងក្នុងសំណាក់អ្នកគាំទ្រនិងសិល្បៈថៃ ក្រោយតួឯកស្រីល្បីល្បាញជាច្រើនឆ្នាំនាង Pancake Khemanit បានប្រាប់ថារូបនាងបានធ្វើការវះកាត់កែកុនត្របកភ្នែកហើយកាលពីថ្មីៗនេះ។ ធ្វើឲមានការចោទជាសំណួរថាហេតុអ្វីបានជារូបនាងទើបតែសម្រេចចិត្តធ្វើពេលនេះ ព្រោះទោះមិនធ្វើក៏ស្អាតក៏ល្បីមកច្រើនឆ្នាំមកហើយ។

ដោយតួឯកស្រី Pancake បានឲដឹងផងដែរថា ការពិតទៅរូបនាងមិនបញ្ហាត្របកភ្នែកមិនស្មើរគ្នាមកយូរហើយ ហើយមួយរយះពេលចុងក្រោយនេះមាននៅត្របកភ្នែកម្ខាងមួយទៅធ្លាក់ចុះខ្លាំងទើបសម្រេចចិត្តចង់សាកល្បីធ្វើការវះកាត់ម្ដង តែបានប្រាប់ពេទ្យហើយសុំបែបមើលទៅធម្មជាតិបំផុត។ ហើយរូបនាងក៏ទុកចិត្តខាងមន្ទីពេទ្យផងដែរ ព្រោះអ្នកម្ដាយនាងបានមកធ្វើច្រើនលើកដែរព្រោះអាយុរកាន់តែច្រើនក៏មានការមកបន្ដឹងមុខជាញឹកញាប់ ហើយក៏ធ្វើឲនាងមានទំនុកចិត្តជាមួយទីនេះផងដែរ។ ការវះកាត់កែត្របកភ្នែកលើកនេះ Pancake មិនបានធ្វើឡើងព្រោះតែមិនជឿជាក់ឬចង់ឲល្បីក្នុងសិល្បៈនោះទេ ព្រោះរូបនាងបានសាងកេរ្ដិ៍ឈ្មោះទាំងវិស័យដើរម៉ូតនិងការសម្ដែងយ៉ាងជឿជាក់ជាមួយសម្រស់ពីមុនរបស់នាង ហើយពេលនេះនាងក៏ពេញចិត្តជាមួយត្របកភ្នែកពីរជាន់ដែលនាងទទួលបានផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ