បន្ទាន់ពេក! តួឯកស្រី Bow អ្នកធ្វើដំណើរមើលព្រោងព្រៀត សុំប៉ូលីសជិះពីក្រោយឈុតប្លែកគេពេញមួយផ្លូវ…

តួឯកស្រីវ័យក្មេងរូបស្អាតកំពុងមានប្រជាប្រិយភាពនាង Bow Maylada ធ្វើឲមើលភ្ញាក់ផ្អើលអស់អ្នកធ្វើដំណើរតាមដងផ្លូវហើយ ត្រូវមកសម្លឹងមើលនាងគ្រប់គ្នា ព្រោះតែសម្លៀកបំពាក់ដ៏ប្លែកភ្នែកជាងគេតាមដងផ្លូវរបស់នាង ថែមទាំងត្រូវមកជិះពីក្រោយប៉ូលីសចរាណ៍ទៀត​ ។

ហេតុការណ៍នេះកើតឡើងកាលពីថ្មីៗនេះខណះដែលតួឯកស្រី Bow Maylada ត្រូវបានទៅចូលរួមកម្មវិធីមួយតម្រូវស្លៀកពាក់ឈុតបែបនេះក្នុងកម្មវិធី រូបនាងក៏ផាត់មុខធ្វើសក់តែងខ្លួនស្លៀកឈុតតាំងពីចេញពីផ្ទះមកម្លេះសំដៅទៅចូលរួមកម្មវិធីតែម្ដង។ ហើយពេលមកនោះរូបនាងជិះក្នុងឡានមកទេ តែចៃដន្យអីថ្ងៃហ្នឹងស្ទះចរាចណ៍ខ្លាំងពេកឡានចេញមិនរួចទេ ហើយបើនៅចាំមានតែខកម៉ោង ដូចនេះនាងក៏សម្រេចចិត្តរកម៉ូតូជិះវិញ ហើយប៉ូលីសចរាចណ៍ជិតហ្នឹងក៏ចិត្តល្អ បានជួយជូននាងចេញពីតំបន់ដែលស្ទះ។ រូបភាពដែល Bow តែងខ្លួនដូចទេពអប្សរជិះម៉ូតូប៉ូលីសចរាចណ៍ត្រូវបានគេបង្ហោះពេញបណ្ដាញសង្គមដោយអ្នកធ្វើដំណើរតាមដងផ្លូវដែលបានជួប។ ចំណែកតួឯកស្រី Bow ក្រោយឃើញការបង្ហោះហើយរូបនាងក៏មិនបានថាអ្វីដែរគ្រាន់តែឲដឹងថាថ្ងៃហ្នឹងនាងប្រញាប់ពេក ហើយអ្នកម្ដាយនាងឃើញហើយក៏មានការបារម្ភខ្លះៗឃើញកូនស្រីពេលធ្វើការជួបការលំបាកបែបនេះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ