តួឯកប្រុសលោក Pong ប្រាប់អ្នកគាំទ្រស្រីៗឲប្រយ័ត្ន ហ្នឹងជនបោកប្រាស់ទេបើឃើញគេ…

តួឯកប្រុសជើងចាស់លោក Pong Nawat ដាស់តឿនដល់មិត្តអ្នកគាំទ្រស្រីៗរបស់រូបលោក ក្រែងជួបអ្នកបោកប្រាស់ឲប្រុងប្រយ័ត្ននិងកុំជឿងាយៗប្រសិនបើមានអ្នកបន្លំថាជារូបលោកមកផ្ញើរថាលេងជាមួយ ប្រាប់ឲហើយនោះគឺជាមនុស្សក្លែងក្លាយទេ។

តួឯកប្រុសដែលមានស្នាដៃក្នុងរឿងភាគជាច្រើនកន្លងមកលោក Pong Nawat កាលពីថ្មីៗនេះបានមកនិយាយជាការរំលឹកដល់អ្នកគាំទ្រស្រីៗមួយចំនួនកុំឲចេញបោកជនបោកប្រាស់ ក្រោយពីមានអ្នកជួបហេតុការណ៍នេះរួចមកហើយ។ ដោយលោក Pong បានឲដឹងផងដែរថា មុននោះមានអ្នកគាំទ្រប្រាប់លោកថា មានអាខោនបណ្ដាញសង្គមឈ្មោះរបស់លោកនិងដាក់រូបរបស់លោក បានផ្ញើរសារទៅគេជារបៀបញ៉ែទៅអ្នកគាំទ្រស្រីៗ រូបលោកសូមប្រាប់ទីនោះឲហើយផងដែរថានោះមិនមែនជារូបលោកឡើយ។​ ហើយប្រសិនបើជារូបលោកមែនគឺមិនមែនប្រើវិធីនេះដើម្បីញ៉ែស្រីនោះឡើយ ហើយលោកក៏បារម្ភផងដែរទើបធ្វើការដាស់តឿនជាមុន ក្រែងមានអ្នកចាញ់បោករហូតដល់អស់ប្រាក់ព្រោះរឿងនេះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ