តួឯកស្រី Aum ​ច្បាស់ៗអត់ឲប្រុសណាចិញ្ចឹមទេ ហៃសូមិនហៃសូក៏នាងរកលុយចាយខ្លួនឯងដដែល….

តួឯកស្រីជើងចាស់រាងក៏ស្វែលសម្រស់ក៏នៅតែចាំស្អាតនាង Aum Patcharapa ថ្មីៗនេះទើបតែឲដឹងថារូបនាងនៅលីវជាវិញហើយចំណងស្នេហានាងជាមួយគូស្នេហ៍ហៃស៊ូត្រូវបានបញ្ចប់ហើយ ថែមទាំងមានដ្រាម៉ាពត៌មានចុះផ្សាយថាមានជនទី៣មកជ្រែកស្នេហ៍ទៀតផង។ ពេលនេះរូបនាងមកផ្ដល់ចេញមកបកស្រាយរឿងនេះជាចុងក្រោយម្ដងទៀតពីមូលហេតុចែកផ្លូវគ្នា ព្រមទាំងឆ្លើយតបទៅអ្នកថាស្ដាយដែលបាត់គូស្នេហ៍អ្នកជំនួញហៃស៊ូជំនួសនាង​ ហើយថាព្រោះតែអ្នកទាក់ទងរកតែអ្នកមានទើបស្នេហាទៅមុខមិនរួចដល់ថ្ងៃរៀបការ។​

ដោយតួឯកស្រី Aum Patcharapa ទោះចំណងស្នេហាទើបតែប្រះឆារក៏រូបនាងមិនសំងំនៅផ្ទះនោះទេ គឺត្រូវមកធ្វើការព្រោះតែកំពុងមានភាពយន្ដថ្មីជិតចាក់បញ្ចាំងដែលមានរូបនាងជាតួឯកស្រី។ ហើយឆ្លៀតពេលមកផ្សព្វផ្សាយភាពយន្ដរូបនាងក៏មកបកស្រាយរឿងដ្រាម៉ាដែលទើបក៏មានឡើងកាលពីថ្មីៗនេះ ដែល Aum ឆ្លើយតបថាចំណងស្នេហានាងនិងលោក Pok Phornprapha ពិតជាបែកបាក់ចែកផ្លូវគ្នាមែន តែមិនមែនមកពីរឿងជនទី៣អីនោះទេ តែព្រោះរឿងមិនចុះសម្រុងគ្នារឿងដដែលដែលធ្លាប់ធ្វើឲអ្នកទាំងពីរបែកគ្នាមុនម្ដងរួចមកហើយ។ ហើយនាងនិងមិត្តភក្ដិក៏គ្មានចេតនាមកកកូរកកាយជីវិតសង្សារចាស់នោះទេ ហើយកន្លងមកបែកគ្នាជាសង្សារមុនៗក៏នាងមិនទៅនិយាយអាក្រក់ពីសង្សារមុនៗផងដែរ។ សម្រាប់អ្នកដែលថានាងបានសង្សារហៃស៊ូអ្នកជំនួញប្រាក់លានហើយនៅតែបែក រូបនាងសុំឆ្លើយថាAum Patcharapa មិនដែលឲហៃស៊ូឬអ្នកជំនួញណាមកចិញ្ចឹមនោះទេ Aum មានសមត្ថភាពរកស៊ីចិញ្ចឹមខ្លួនឯងនិងអ្នកផ្ទះ កន្លងមកក៏មិនដែលយកប្រាក់ពីសង្សារណាម្នាក់មកចាយដែរគឺចាយតែលុយខ្លួនឯង អាចនឹងមានបានកាដូរខ្លះៗនៅថ្ងៃពិសេសតែនាងក៏ទិញឲគេវិញនៅថ្ងៃពិសេសរបស់គេផងដែរ។ គួរបញ្ជក់ផងដែរថាតួឯកស្រី Aum Patcharapa ក្រៅពីអាជីពអ្នកសម្ដែងដែលរូបនាងមានតំលៃខ្លួនខ្ពស់លំដាប់ជួរមុខហើយនោះ រូបនាងក៏មានអាជីវកម្មជាអ្នកជំនួញស្រីដែលមានក្រុមហ៊ុនគ្រឿងសម្អាងនិងដើរម៉ូតផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ