Sri Rita អាងតែបានប្ដីបើកដៃប្រលែងម៉ាចាស់ដៃសំខាន់ផ្អែមល្ហែមដាក់ប្ដីដើម្បីយកចិត្តព្រោះ…..! មានវីដេអូ

ជាគ្រួសារដែលកក់ក្ដៅហើយមើលទៅពេញលក្ខណៈគ្រប់យ៉ាងតែម្ដង សម្រាប់គូររបស់អ្នកម៉ាក់លោកប៉ា Sririta Jensen ជាមួយស្វាមី Korn Narongdej ព្រមជាមួយអ្នកកំលោះតូចអូន Kawin អាចនិយាយបានថាប៉ាម៉ាក់កូនឃើញហើយច្រណែនភ្លាមតែម្ដង

យ៉ាងជាក់ស្ដែង Sririta Jensen បានបណ្ដើរស្វាមីហើយនឹងកូនកំលោះទៅដើរលេងសម្រាកលំហែកាយទៅសមុទ្រ ថែមទាំងបានផុសរូបភាពរបស់ Korn កំពុងបីកូនប្រុសរូមទាំងមាននាងអង្គុយអោបដៃស្វាមីយ៉ាងផ្អែមល្ហែម

After Footer (Active) - damrei Mr1 Zone2

សម្រាប់រូបភាពសកម្មភាពដ៏រ៉ូមែនទិកនេះបានធ្វើអោយគ្រប់គ្នាប្រញាប់ចូលទៅខមិនសរសើរព្រោងព្រាត ហើយក្រៅពីភាពកក់ក្ដៅនិងគួអោយស្រលាញ់របស់ប៉ាម៉ាក់កូនហើយ នៅមានរឿងមួយទៀតដែលមិនអាចមើលរំលងបាន Sririta បានផុសវីដេអូដ៏សែនសង្ហាខណៈពេលកំពុងបញ្ចេញស្នាដៃជិះម៉ូតូទឹកជ្រេកណ្ដាលសមុទ្រ ទើបធ្វើអោយហ្វេនៗភាំងមិនដឹងថាត្រូវចាប់អារម្មណ៍ណាទុកមួយណា ព្រោះទាំងកក់ក្ដៅជុំគ្រួសារក៏មានភាពស៊ិចស៊ីរបស់អ្នកម៉ាក់ស្រីស្អាតទៀតហ្វេនៗវិលវល់អស់ហើយ

អត្ថបទដោយ : នីត្តា