Ann Thongprasom ទាល់តែចាប់ចំត្រង់ហ្នឹងទើបដឹងថា James Jirayu មិនមែនកូនក្មេងសម្រាប់នាងដូចមុនទៀតទេព្រោះ……! មានរូបភាព
ធ្វើអោយហ្វេនៗសើចរឹងពោះគ្រប់ៗគ្នា សម្រាប់វីដេអូរបស់ Ann Thongprasom បបួលតួឯកប្រុសរូបសង្ហា James Jirayu ហាត់យូហ្គា ប៉ុន្ដែភ្លាត់ស្នៀតដៃទៅចាប់ចំកន្លែងសំខាន់កន្លែងហាមឃាត់របស់សិស្សប្អូនចំៗតែម្ដង
ជាក់ស្ដែង (26 មករា 2023) កញ្ញា Ann បានចេញមកបើកចិត្តនិយាយទាក់ទងនិងរឿងនេះថា បន្ទាប់ពីកើតរឿងនេះមកធ្វើអោយនាងដឹងបានថា James មិនមែនជាកូនក្មេងសម្រាប់នាងទៀតនោះទេ ព្រមទទួលថាវិនាទីដែលដៃប៉ះចំតំបន់សំខាន់របស់គាត់ពិតជាភ្ញាក់ផ្អើលមែនទែន តែក៏ធ្វើជាធម្មតាដូចគ្មានរឿងអ្វីកើតឡើង ព្រោះមិនដឹងថាត្រូវធ្វើយ៉ាងម៉េចល្អ ក្រោយមកទើបដឹងថា James មិនមែនជាក្មេងសម្រាប់នាងតទៅទៀតនោះទេ
ទោះយ៉ាងណាក៏ដោយ កញ្ញា Ann នៅប្រាប់ទៀតថា វីដេអូខាងលើក្លាយទៅជារឿងកំប្លែងៗ ប៉ុន្ដែអ្នកខ្លះទៀតមកជេរខ្ញុំដូចគ្នា ព្រោះគិតថាខ្ញុំតាំងចិត្តធ្វើរឿងនេះ ខ្លួនខ្ញុំក៏មើលឃើញថាកំប្លែងដែរ ព្រោះគិតថារឿងបែបនេះវាអាស្រ័យលើកអ្នកគិតតែប៉ុណ្ណោះ ហើយខាង James មុខនឹងផុសគាត់ក៏បានសុំការអនុញ្ញាត្តិហើយដែរ
អត្ថបទដោយ : នីត្តា










