គ្រាន់តែរឿងផ្ទះតូចផ្ទះធំក៏ឈឺក្បាល! Chompoo-Knott ត្រូវបានគេទាក់ចូលពាក់ព័ទ្ធនិងរឿងខាងប្ដីផ្ទះតូចផ្ទះធំទើបធ្វើអោយសាម៉ីខ្លួនចេញមក…..! មានវីដេអូ
នៅសុខៗក៏មានរឿងត្រូវដោះស្រាយអោយទាល់តែបានរឿងខាងស្វាមីមានផ្ទះតូច សម្រាប់គូរស្វាមីភរិយា Chompoo Araya – Knot Wisarut ដោយមុននេះគូររបស់ Margie-Pok ក៏ត្រូវបានទាញអោយចូលមកពាក់ព័ទ្ធនិងរឿងនេះរួចមកហើយ
ក្រោយពីមានពាក្យក្នុងបទចំរៀងថាផ្អៀងទៅឆ្វេងផ្អៀងទៅស្ដាំ ហើយក៏មានពាក្យបន្ថែមថា ឥឡូវនេះមានពន្លឺហើយ ហេសថេកដែលធ្វើអោយ Chompoo-Knott ជាគោលដៅថ្មី ព្រោះខាងប្រុសធ្វើជំនួញអំពូលភ្លើង
ជាក់ស្ដែងមិនប៉ុន្មានម៉ោងមុននេះ Knot Wisarut បានបញ្ចេញប្រតិកម្មនៅក្នុង IG ចេញមកផុស story រូបភាពកូនៗអមជាមួយសារថា “See you tomorrow,10 am!” ហើយអ្នកបណ្ដាញសង្គមក៏ចាប់អារម្មណ៍ថា Knot និងចេញមកនិយាយទាក់ទងនិងរឿងមួយនេះ
អាចនិយាយបានថានៅលើបណ្ដាញសង្គមក្ដៅដូចបាយពុះអញ្ចឹងបន្ទាប់ពីមានពាក្យចរចាមរាមនេះលេចឡើង ហើយក៏ធ្វើអោយមានការភ្ញាក់ផ្អើលដល់គូររបស់ Chompoo-Knott ព្រោះជាគ្រួសារដែលពេញទៅដោយក្ដីស្រលាញ់និងភាពកក់ក្ដៅបំផុត ថែមទាំងមានកូនៗគួអោយស្រលាញ់ទៀត ទើ់បគ្រប់គ្នាបន់ស្រន់កុំអោយជាមួយគូរនេះឡើយ
អត្ថបទដោយ : នីត្តា

















