ឈឺទាំងមូលបាត់មុខសង្សាទៅណា! Matt Peeranee ប្រឹងបង្អួតហាងការ៉េមដែលមិត្តប្រុសធ្វើអោយ….ផុសរូបដេកឈឺអត់ឃើញអួតសង្សាអត់…..! មានវីដេអូ

បន្ទាប់ពីមានរូបភាពរបស់តារាសម្ដែងស្រីស្អាតកូនកាត់ Matt Peeranee ចូលពេទ្យព្យាបាលជំងឺ ក្នុង IG របស់អ្នកគាំទ្រ @mattperanee_worldwide  បានសរសេររៀបរាប់ថា “ប្រាប់អោយសម្រាកខ្លះទៅ សម្រាកមែនសម្រាកនៅ (រូបមន្ទីរពេទ្យ)

ថែមទាំងបានថេកផ្ញើរទៅអោយខាងសាម៉ីខ្លួនដោយត្រង់ទៀត ធ្វើអោយគ្រប់គ្នាប្រញាប់ចូលមកខមិនសម្ដែងការព្រួយបារម្ភ និងសួរពីអាការៈជាច្រើន ក្នុងចំណោមនោះក៏មានអ្នកសិល្បៈយ៉ាង Pin Ketmanee បានចូលមកខមិនខាងក្រោមរូបភាពផុសថា “កើតអីស្រីស្អាត ឆាប់ជាសះស្បើយណាចា” មុននិងសាម៉ីុខ្លួនចូលមកឆ្លើយតបសិស្សច្បងថា “សូមអរព្រះគុណណាចាបង Pin”

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងនៅក្នុង IG ផ្ទាល់ខ្លួនរបស់ Matt បានផុសរូបភាពខ្លួនឯងអមជាមួយស្នាមញញឹមដ៏ស្រស់ស្រាយ ក្នុងហាងការ៉េម ជំនួញថ្មីរបស់មិត្តប្រុស Songkran Techanarong ដាក់ទន់បើកអោយមិត្តស្រីជាអ្នកមើលថែ ព្រមទាំងបានសរសេរសារថា “ពេលនេះហាងបើកហើយ Soft Opening រាល់ថ្ងៃម៉ោង 9​ដល់ម៉ោង 6ល្ងាច លោកសង្សាគាត់ធ្វើហាងអោយចឹងទៅទើបមានកន្លែងស្អាតៗទុកថតរូបច្រើន មកអើតៗហើយភ្លក់រសជាតិការ៉េមធ្វើថ្មីៗរាល់ថ្ងៃណាចា @koss.khaoyai  ហាងនៅក្នុងសណ្ឋាគារ @parcokhaoyai”

រឿងនេះហ្វេនៗនាំគ្នាចូលទៅខមិនជូនពរដល់នាងក្នុងការធ្វើមុខជំនួញថ្មីនេះអោយកាន់តែរីកចម្រើនឡើង ហើយក៏មានខមិនជូនពរអោយនាងឆាប់ជាសះស្បើយឆាប់ៗដែរ

អត្ថបទដោយ : នីត្តា