កំពូលអនាគតប្ដី Mak Prin លះបង់គ្រប់យ៉ាងដើម្បីថ្ងៃមង្គលការខាងមុខព្រោះជាក្ដីស្រម៉ៃរបស់ Kimberly! មានវីដេអូ
អាចនិយាយបានថាភាពផ្អែមល្ហែមមិនដែលបាត់បង់ឬសាបរលាបនោះទេ សម្រាប់គូររបស់តារាប្រុសកំពូលសង្ហាលោក Mak Prin ជាមួយមិត្តស្រីកំពូលសម្រស់ Kimberly Ann ដោយពេលនេះចាប់ផ្ដើមរាប់ថយក្រោយក្នុងការចូលរោងការជាមួយគ្នាហើយ
ជាក់ស្ដែងនៅពេលថ្មីៗនេះ Mak Prin បានមកចូលរួមកម្មវិធី Beanbag Beauty Protein សាម៉ីខ្លួនទើបសុំចែករំលែករឿងរ៉ាវខ្លះៗអោយស្ដាប់ថា បានថ្ងៃមង្គលថ្ងៃល្អក្នុងការចូលរោងការហើយ និងត្រូវបានរៀបចំឡើងចំនួន 2ថ្ងៃ ទាំងនៅប្រទេសថៃហើយនិងក្រៅប្រទេស ហើយក៏សុំលះបង់គ្រប់យ៉ាងដើម្បីមិត្តស្រីជាទីស្រលាញ់ ព្រោះជាថ្ងៃមួយទៀតដែលសំខាន់បំផុតក្នុងជីវិតដែលពួកយើងទន្ទឹងរង់ចាំមកជាយូរហើយដែរ
អត្ថបទដោយ : នីត្តា


















