គ្រួសារតួឯកស្រី Chompoo Araya កាលពីប៉ុន្មានថ្ងៃមុននេះមានពត៌មានចចាមអារ៉ាមឡើងភ្ញាក់ផ្អើលពេញបណ្ដាញសង្គមសិល្បៈថៃ ថាស្វាមីកំពុងតែលួចចិញ្ចឹមប្រពន្ធចុងក្រៅ។ តែតួឯកស្រី Chompoo ហាក់មិនខ្វល់នឹងពាក្យលេចលឺទាំងនេះទេ នៅតែបន្ដធ្វើការនាងយ៉ាងមម៉ាញឹក ជាតារាស្រីហ្វេសិនជួរមុខទៅបង្ហាញខ្លួននៅទីក្រុងប៉ារីសដើម្បីចូលរួមកម្មវិធីហ្វេសិនបង្ហាញម៉ូត។
ដូចអ្វីដែលតួឯកស្រី Chompoo ជឿជាក់ពេលនេះបានបង្ហាញហើយថាពត៌មានចចាមអារ៉ាមទាំងនេះមិនមែនជាការពិត ហើយអ្នកដែលនាំមានមានពត៌មានលេចលឺអស់នេះក៏បានចេញមកកែពត៌មានហើយ ថាជាគូរបស់តារាផ្សេងនោះទេដែលស្វាមីមានស្រីនោះ។ ចំណែកតួឯកស្រី ้Chompoo វិញតាំងពីមានរឿងនេះមកនាងមិនដែលបង្ហោះនិយាយបកស្រាយអ្វីទាំងអស់ មានតែបង្ហោះរូបភាពមកពីបំពេញកាងារនៅប៉ារីសវិញ មានតែរូបស្រស់ស្អាតៗជាមួយឈុតហ្វេសិនចេញថ្មី៤ស្ទាយនៅប៉ារីសទាក់ភ្នែកអ្នកទស្សនាគ្រប់គ្នា។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ