តារាថៃ vs តារាកូរ៉េ! Kimberly បង្អួតរូបថតខ្លួនឯងជាមួយសមាជិកតារាចម្រៀងកូរ៉េល្បីលំដាប់ពិភពលោក BLACKPINK នៅក្នុងកម្មវិធីមួយនេះ! មានរូបភាព

ធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងនៅពេល Jisoo តារាល្បីឈ្មោះក្នុងក្រុម  BLACKPINK  បានហោះហើរមកចូលរួមកម្មវិធីក្នុងប្រទេសថៃគ្រឿងអលង្កាម៉ាក  Cartier ក្នុងឋានៈ Brand Ambassador នេះជាលើកដំបូងដែលនាងធ្វើដំណើរមកចូលរួមនៅក្នុងប្រទេសថៃ

ដោយ Jisoo បានបង្ហាញខ្លួននៅក្នុងស្ទាយតែងខ្លួនដ៏ស្រស់ស្អាតជាមួយឈុតក្ដោបទ្រូងពណ៌ខ្មៅជាមួយខោវក្រណាត់ពណ៌ខ្មៅ និងលំអខ្លួនដោយគ្រៀងអលង្កាពេជ្រតម្លៃថ្លៃ ក្រៅពីនេះអ្នកគាំទ្រ នៅនាំគ្នាស្រែកភ្លាត់មាត់នៅពេលបានឃើញរូបភាពរបស់ Kimberly Ann តារាល្បីប្រទេសថៃចេញមកបង្ហោះរូបភាពគូរជាមួយនិង Jisoo នៅជិតកៀកកិតគ្នាបង្អួតសម្រស់ដ៏ស្រស់ស្អាតរៀងខ្លួន

After Footer (Active) - damrei Mr1 Zone2

រឿងនេះអ្នកគាំទ្រនៅមានប្រាប់ទៀតថាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ អ្នកខ្លះប្រាប់ថាមិនដឹងសោះថា Jisoo ធ្វើដំណើរមកចូលរួមកម្មវិធីនៅក្នុងប្រទេសថៃ មិនដឹងថាហោះហើរមកតាំងពីពេលណា រហូតមកបានឃើញរូបភាពបង្ហោះនៅលើបណ្ដាញសង្គមទើបភ្ញាក់ខ្លួនព្រឺតតែម្ដង

អត្ថបទដោយ : នីត្តា