Aum ចេះតែឆ្ងល់រឿង A Supachai រាល់ថ្ងៃអីក៏ប្រឹងម្លេ៉សស្លាប់ទៅយកទៅតាមមែន….ចំលើយដាក់មកវិញចុកឈាម! មានវីដេអូ
លេខមួយរឿងបង្កើតប្រធានបទសើចពិតមែនហើយសម្រាប់អ្នកគ្រប់គ្រងតារាល្បីឈ្មោះយ៉ាង A Supachai ដែលតែងតែបានឃើញវីដេអូជាច្រើនក្នុងសកម្មភាពផ្សេងៗមកផុសផ្ញើរហ្វេនៗក្នុងបណ្ដាញសង្គម IG ឈ្មោះ @a_supachai1
ថ្មីៗនេះក៏មានវីដេអូមួយបានបង្ហោះចេញមកខណៈពេលសាម៉ីខ្លួនធ្វើដំណើរទៅដើរលេងមើលទេសភាពនៅសមុទ្រ ថែមទាំងមានបង្ហាញក្បាច់ដើរស្អាតៗនៅលើអាងហែលទឹក បង្អួតភាពស៊ិចស៊ីក្នុងឈុតហែលទឹកពណ៌ខ្មៅ
ប៉ុន្ដែរឿងនេះក្រៅពីហ្វេនៗបានមើលទេសភាពស្អាតៗនិងរាងស្រលូន និងការតែងខ្លួនមុខមាត់សក់របស់បង A យ៉ាងច្បាស់ៗហើយ នៅមានរឿងមួយទៀតដែលធ្វើអោយគ្រប់គ្នាអស់សំណើចខ្លាំងបំផុត គឺរឿងជើងស្រលូនវែងរបស់សាម៉ីខ្លួន រហូតដល់ថ្នាក់ធ្វើអោយ Aum-Patchrapa តារាស្រីល្បីឈ្មោះ ត្រូវប្រញាប់ចូលខ្លួនមកខមិនសួរទៀតថា “ចង់វែងទៅដល់ណាៗៗៗ” មុននិងសាម៉ីខ្លួន A Supachai ឆ្លើយតបវិញថា “មិនចងវែងដូចសរសរភ្លើងទេ គ្រាន់តែចង់អោយវែងដូចស្ពានយោលតែប៉ុណ្ណឹងឯង”
រឿងនេះធ្វើអោយអ្នកគាំទ្រសើចរឹងពោះពេញប្រទេសអ្នកសួរនិងអ្នកឆ្លើយសុទ្ធតែកំពូលមនុស្សហើយ
អត្ថបទដោយ : នីត្តា


















