ភ្លេចខ្លួនតែមួយភ្លេតសោះក៏ដល់វ័យអាចញុំអាហារបានហើយសម្រាប់អូន Silas កំលោះសង្ហាតូចប្រចាំចិត្តហ្វេនៗ
នៅពេលថ្មីៗនេះអ្នកម៉ាក់រូបស្រស់ Dew – Arisara បានផុសវីដេអូសកម្មភាពមួយរបស់កូនប្រុសនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @duearisara ដែលបង្ហាញអោយឃើញពីការរីកលូតលាស់ដល់វ័យមួយដែលអាចញុំអាហារបានជាលើកដំបូងនៅក្នុងជីវិត រួមជាមួយនិងប្រយោគសារថា “លើកដំបូងរបស់ Dao Kon Silas ក្នុងការញុំអាហារមីនុយដំបូង!! កូនសម្លាញ់ដូចជាឃ្លានចង់ញុំមកជាយូរហើយ”
ច្បាស់ណាស់ថារឿងនេះអូន Silas ធ្វើអោយអ្នកម៉ាក់ Dew និងអ្នកគាំទ្រជាច្រើនទៀតរំភើបចិត្តចំពោះពេលវេលាដ៏ពិសេសនេះ សំខាន់មើលទៅអូនគាត់ញុំច្រើនណាស់ គុំញុំយូរហើយចឹងដាក់ម៉ាពេញពោះតែម្ដងចា
អត្ថបទដោយ : នីត្តា












