ចែមានសង្សាហើយចែ! Baifern Pimchanok គ្រាន់តែចប់ការងារភ្លាមរត់ទៅដណ្ដើមបាយគេភ្លេតញុំឆ្អែតហើយតែចង់…..! មានវីដេអូ
ជាតារាល្បីប្រចាំប្រទេសថៃអាចនិយាយបានថាការគាំទ្រខ្លាំងមិនដែលធ្លាក់ចុះទេ សម្រាប់តារាសម្ដែងស្រីស្អាត Baifern Pimchanok ក្រៅពីស្នាដៃការងារល្អហើយ នាងពេញទៅដោយសមត្ថភាពជាច្រើនមុខផ្សេងៗទៀត ប៉ុន្ដែបើមើលក្រៅកញ្ចក់ឬរបៀបរស់នៅប្រចាំថ្ងៃរបស់នាងវិញគឺត្រឹមជានារីសាមញ្ញធម្មតាម្នាក់តែងប៉ុណ្ណោះ ហើយក៏តែងតែមានសកម្មភាពឬរូបភាពដ៏គួអោយស្រលាញ់មកផ្ញើរហ្វេនៗបានមើលជាប់ជានិច្ច
ជាក់ស្ដែងអ្នកចាត់ការផ្ទាល់ខ្លួនរបស់ Baifern បានបង្ហោះវីដេអូខណៈពេលចប់ការងារត្រៀមខ្លួនត្រលប់ទៅផ្ទះវិញ ប៉ុន្ដែនៅសុំឆ្លៀតពេលយកកញ្ចប់បាយទៅផ្ទះ អមជាមួយប្រយោគថា “ចប់ម៉ោងថត លួចទៅសុំបាយមួយប្រអប់ទៅផ្ទះ ប្រញាប់ដើរឡើងឡានភ្លាម អគុណច្រើនក្រុមការងារ”
រឿងនេះ Baifern បានចូលទៅខមិនដោយក្ដីខ្មាស់អៀនតិចៗថា “ឯង ដើរអោយលឿន” បង្កើតស្នាមញញឹមនិងសំលេងសើចដល់ហ្វេនៗពេញទាំងប្រទេសតែម្ដង
អត្ថបទដោយ : នីត្តា

















