វីដេអូរំជួលចិត្ត! អូន Kawin ជួយដោះស្បែកជើងជូនលោកតាយកចិត្តយកថ្លើមតាំងតែពីប៉ុណ្ណឹងហើយ Korn-Sri Rita បង្រៀនកូនលើសមាឌ! មានវីដេអូ
ជាធម្មតាក៏លង់ស្រលាញ់ចៅប្រុសស្ទើរលេបទៅហើយ ព្រោះតែភាពគួអោយស្រលាញ់របស់ព្រះរាជបុត្រតូចយ៉ាងអូន Kawin កូនប្រុសរបស់តារាសម្ដែងស្រី Sririta Jensen ជាមួយស្វាមី Korn Narongdej ប៉ុន្ដែរឿងនេះកាន់តែធ្វើអោយលោកតានិងហ្វេនកាន់តែលង់ស្រលាញ់ទ្វេឡើងទៅទៀត
ដោយជាក់ស្ដែង Korn បានផុសវីដេអូដ៏គួអោយស្រលាញ់របស់កូនប្រុស Kawin ដែលកំពុងជួយលោកតាដោះស្បែកជើងនិងស្រោមជើង បូករួមជាមួយប្រយោគថា “ភាពកាត្ដញ្ញូចំពោះអ្នកមានគុណគឺជាអ្វីដែលខ្ញុំត្រូវការផ្ទេរទៅអោយ Kawin ខ្លាំងបំផុត”
រឿងនេះធ្វើអោយហ្វេនៗប្រញាប់ចូលមកខមិនជាច្រើន ហើយសរសើរពីភាពគួអោយស្រលាញ់របស់កំលោះតូចនិងកោតសរសើរដល់អ្នកម៉ាក់លោកប៉ាដែលចិញ្ចឹមនិងប្រៀនប្រដៅកូនបានល្អយ៉ាងនេះ
អត្ថបទដោយ : នីត្តា
















