Toey Jarinporn លួងថតរូបគូរផុសបានសម្រេចកៀកកើយ Jeto ទៅដើរលេងនៅប្រទេសជប៉ុនផ្អែមល្ហែមបែប….!​ មានវីដេអូ

ទើបតែមានរូបភាពគូរជាលើកដំបូងសម្រាប់តួឯកស្រីរាងល្អិត Toey Jarinporn  ជាមួយមិត្តប្រុសរូបសង្ហាលោក Jeto ដែលបានទៅជួបមុខសមាជិកគ្រួសារខាងស្រីរួមមកហើយ ក្នុងឱកាសខួបកំណើតរបស់ខាងស្រី

ហើយជាក់ស្ដែង  Toey – Jeto ក៏បានបណ្ដើរគ្នាទៅដើរលេងនៅប្រទេសជប៉ុន ដើម្បីបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមក ហើយខាងលោក Jeto ក៏បានបង្ហោះរូបភាព check in នៅ  Niseko ប្រទេសជប៉ុន នៅក្រោមព្រិលធ្លាក់ទេសភាពស្អាតៗហើយភាពរ៉ូមែនទិកក៏កាន់តែកើនឡើងមួយកម្រិតទៀត

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Toey Jarinporn ក៏ទើបផុសរូបភាពបន្ទប់គេង​បញ្ជូនស្នាមញញឹមដ៏ស្រស់ស្រាយដាក់កាមេរ៉ា អ៊ុយ បែបនេះត្រូវតែរងចាំមើលរូបភាពគូរផ្អែមល្ហែមៗរបស់អ្នកទាំងពីរហើយ ថ្វីត្បិតតែមិនទាន់មានរូបគូរមកតែក៏ដឹងថាការដើរលេងលើកនេះប្រាកដជាសប្បាយណាស់ហើយ ហ្វេនៗត្រៀមដៃទុកចុចឡាយហើយៗចា

អត្ថបទដោយ : នីត្តា