ស្មានតែចូលរោងមុនថ្ងៃ! Mak Prin បំពេញតួនាទីជាប្អូនប្រុសដ៏គួអោយស្រលាញ់ក្នុងកម្មវិធីរៀបមង្គលការបងស្រីសំខាន់ម្នាក់យល់ច្រលំថា….! មានវីដេអូ

បរិយាកាសក្នុងកម្មវិធីមង្គលការរបស់បង Miang បងស្រីតែម្នាក់គត់របស់តួឯកប្រុសរូបសង្ហា Mak Prin មុននេះបានឃើញរូបភាពកក់ក្ដៅជាពិធីរៀបការតាមបែបប្រពៃណីថៃរួចមកហើយ

ជាក់ស្ដែង (11 កុម្ភៈ 2023) មានរូបភាពជាច្រើនសន្លឹកបានផុសចេញមកយ៉ាងគួអោយស្រលាញ់ បង្ហាញអោយឃើញពីទំនាក់ទំនងបងប្អូនដែលស្រលាញ់គ្នាខ្លាំង ដោយនៅពេលព្រឹក Mak ជាប្អូនប្រុសបានបំពេញតួនាទីជំនួសគ្រួសារដើរកាន់ដៃបងស្រី ជាកូនក្រមុំដ៏ស្រស់ស្អាត

ហើយនៅលើឆាកបានស្ដាប់សម្លេង Mak  បាននិយាយដល់បងស្រីយ៉ាងគួអោយរំជួលចិត្តនិងទឹកភ្នែកជ្រួលជ្រាបស្ទើរតែគ្រប់គ្នា

ច្បាស់ណាស់ថារឿងសំខាន់របស់គ្រួសារត្រូវតែមានមនុស្សសំខាន់របស់ Mak មកឈរក្បែរកាយហើយគឺកញ្ញា Kimberly អនាគតកូនក្រមុំពេលខាងមុខឆាប់ៗនេះ ហើយអាចនិយាយបានថាខណៈពេលនេះពន្លឺរស្មីនៃសម្រស់ក៏ជះចាំងចែងខ្លាំងណាស់ដែរ

អត្ថបទដោយ : នីត្តា