Knot Wisarut ខំដាក់ឈ្មោះអាជីវកម្មឡើងមានអត្ថន័យជ្រាលជ្រៅតែមកចាញ់គំនិតរបស់ Phayu អស់អីនិយាយនិងកូន! មានវីដេអូ

ចេញមកបកស្រាយទាក់ទងនិងការដាក់ឈ្មោះអាជីវកម្មរបស់ខ្លួនឯង ក្នុងកម្មវិធី 3Zap សម្រាប់ Knot Wisarut ស្វាមីរបស់តារាស្រីស្អាត Chompoo Araya ដោយប្រើឈ្មោះលោកប៉ាដើម្បីជាសិរីសួស្ដីសម្រាប់លើកនេះ

ដោយ Knot​ បាននិយាយថា “ពីដើមអ្នកផ្ទះធ្វើអំពូលភ្លើង ឡាស៊ែរ ហើយប៉ាខ្ញុំរៀបការក៏គិតថាចង់មានអាជីវកម្មជារបស់ខ្លួនហើយជាអ្នកចាប់ផ្ដើមដោយខ្លួនឯង ហើយចង់មានអាជីវកម្មដែលគិតថារបស់បងឯងតែម្នាក់ 100 ភាគរយគឺជាការពិត ទើបបែកចេញមកបោះទុនជាមួយក្រុមហ៊ុនខ្សែភ្លើង”

After Footer (Active) - damrei Mr1 Zone2

“ចៃដន្យអីលោកប៉ាគាត់បានស្លាប់កាលពីឆ្នាំ 2013 ទើបយកឈ្មោះលោកប៉ាដាក់ លោកប៉ាឈ្មោះវិន័យ មកដាក់ជាឈ្មោះខ្សែភ្លើង វីន័យ ប្រើឈ្មោះលោកប៉ា”

ហើយ Knot និយាយចប់មិនទាន់បានប៉ុន្មានអូន Phayu កូនប្រុសភ្លោះទីពីរក៏បាននិយាយចេញមកបន្ទាប់ពីតាំងចិត្តស្ដាប់លោកប៉ានិយាយចប់ថា “ប្រសិនបើពេលប៉ាៗស្លាប់ Yu និងប្រើឈ្មោះប៉ាសម្រាប់រោងចក្រ”

រឿងនេះធ្វើអោយគ្រប់គ្នាគាំង ទៅមុខលែងរួចតែម្ដងសូម្បីតែម៉ាក់ Chompoo និងមីង Aff Thaksorn គាំងយោបល់

អត្ថបទដោយ : នីត្តា