ម៉ាក់ៗមិនទាន់អស់ធំផង! Chompoo Araya នាំកូនៗទៅលេងផ្ទះ Ken-Noy តែជាក់ស្ដែងមិនដឹងនរណាសប្បាយជាងនរណាទេបើម៉ាក់….! មានវីដេអូ
ទៅណាទៅជាមួយគ្នាឃើញមួយឃើញបី សម្រាប់អ្នកម៉ាក់ស្រីស្អាតកូនបីយ៉ាង Chompoo Araya ជាមួយកូនៗ Shayfa-Phayu ហើយនិងអូន Gale កូនស្រីពៅ ឃើញម៉ាក់ៗនិងកូនៗនៅជាប់គ្នាជានិច្ច ហើយក្រៅពីផ្ទះម៉ាក់យាយ Ning ដែលចៅៗបានទៅលេងជាញឹកញាប់ហើយ
Chompoo ក៏តែងតែនាំកូនៗទៅផ្ទះបងប្រុសអ្នកជិតស្និតយ៉ាង Ken Theeradet និង Noi Busakorn អាចនិយាយបានថាក្មេងៗស្និតស្នាលនិងអ៊ុំប្រុសអ៊ុំស្រីតាំងតែសម័យ Shayfa-Phayu ដែលតែងតែមានកិច្ចការសប្បាយៗលេងជាមួយគ្
នា
រហូតមកដល់សម័យអូន Gale ថ្វីត្បិតតែពរកូនទៅដើរលេងសប្បាយជាមួយគ្នាដូចជាពេលថ្មីៗនេះអ្នកម៉ាក់ Chompoo ទើបតែផុសក្នុង IG មានទាំងរូបភាពគួអោយស្រលាញ់និងវីដេអូរបស់កូនស្រីពៅ Ken Theeradet កំពុងជិះកង់លេងជាមួយកូនប្រុស ហើយ Shayfa-Phayu លេងល្បែងកំសាន្ដតាមភាសារក្មេងៗដោយមាន កូនពៅចាំផ្ដល់កំលាំងចិត្ត
អត្ថបទដោយ : នីត្តា







