Baifern ងាកទៅណាក៏គេបង្អាប់ដែរគ្រាន់តែ Nine Napat បង្ហើរសម្លេងដ៏ពិរោះមួយបទនេះធ្វើអោយលោក Young Kanchai ចូលទៅដាក់មួយឃ្លានេះ! មានវីដេអូ

មិនមែនសង្ហាត្រឹមតែមុខមាត់តែម្យ៉ាងនោះទេ សម្រាប់តួ​ឯកប្រុសកំលោះ Nine Napat ក្រៅពីរឿងសម្លែងហើយ សាម៉ីខ្លួននៅមានដុងខាងច្រៀងទៀត អោយតែចាប់កាន់តែក្បាលមេក្រូច្រៀងចម្រៀង លេងហ្គីតា រួមទាំងការលេងកីឡាវាយកូនហ្គោលគឺថាគ្រប់សកម្មភាពសុទ្ធតែជះភាពសង្ហាដល់ចិត្តហ្វេនៗទាំងអស់

ជាក់ស្ដែងនៅក្នុង IG Nine Napat  បានបង្អួតសមត្ថភាពមួយផ្នែកទៀត ដោយសាម៉ីខ្លួនបានថតជាវីដេអូខណៈពេលកំពុងបង្ហោះសម្លេងផ្សាព្វផ្សាយ អមជាមួយប្រយោគថា “បរិច្ចេគឈាម មិនបាច់ក្រែងចិត្តទេបាទ” រឿងនេះបងប្អូនក្នុងវិស័យសិល្បៈ ហើយនិងអ្នកគាំទ្រសុទ្ធតែស្រុះស្រួលចិត្តគ្នាចូលទៅចុចឡាយនិងខមិនគ្រប់គ្នា

After Footer (Active) - damrei Mr1 Zone2

សូម្បីតែម្ចាស់ចិត្តរូបស្រស់ Baifern ក៏ចូលទៅជូនរូបតុក្កតាជះដៃអោយដែរចា មុននិងសិស្សច្បងយ៉ាងលោក Young Kanchai មកចូលរួមខមិនបង្អាប់ខាងស្រីថា “សង្សាអូនសម្លេងពិរោះណាស់បាទ @baifernbah”

អត្ថបទដោយ : នីត្តា