កូនបីហើយតែប៉ាៗ Knot នៅតែផ្អែមល្ហែមដូចដើមជូនបាច់ផ្កាកូលាបយក្សដល់ Chompoo តែឆ្នាំនេះដូចមានអីប្លែកជាង…..! មានវីដេអូ
Chompoo Araya បង្អួតចាប់ផ្កាដ៏ធំក្នុងថ្ងៃនៃក្ដីស្រលាញ់ដែលទទួលបានពីស្វាមីរូបសង្ហា Knot Wisarut ដោយមានកូនស្រីពៅអង្គុយត្រេកអរជំនួសម៉ាក់ៗ
ជាគូរស្វាមីភរិយាដែលស្រលាញ់គ្នាខ្លាំងណាស់ សម្រាប់គូររបស់អ្នកម៉ាក់តារាល្បីឈ្មោះ Chompoo Araya ជាមួយលោកប៉ា Knot Wisarut បន្ទាប់ពីមានពាក្យចរចាមរាមថាមានលួចលាក់ស្រីកំណាន់ហើយប៉ះពាល់មកដល់ក្រុមគ្រួសារ តែអាចនិយាយបានថាពាក្យទាំងអស់នោះមិនអាចធ្វើជើងគ្រែផ្ទះអ្នកទាំងរង្គើរអីបន្ទិចណានោះទេ ព្រោះក្ដីស្រលាញ់ដែលមានចំពោះគ្នាគឺរឹងមុំាណាស់
ហើយនៅថ្ងៃពិសេសថ្ងៃបុណ្យនៃក្ដីស្រលាញ់កន្លងមកនេះ Knot Wisarut ស្វាមីសែនល្អរបស់ម៉ាក់ Chompoo បានជះភាពរ៉ូមែនទិចដាក់ភរិយាដូខដើមបន្ថែមតែក្ដីស្រលាញ់ខ្លាំងជាងមុនតែប៉ុណ្ណោះ ព្រោះឆ្នាំនេះប៉ាៗបានជូនបាច់ផ្កាកូលាបធំណាស់ ពណ៌ស្រស់ស្អាត បាច់ធំប៉ុនខ្លួនកូនស្រីទៅហើយ ហើយអាចនិយាយបានទៀតថារាល់ៗឆ្នាំបាច់ផ្កាកូលាបដែលទទួលបានពីប៉ាៗគឺពិតជាស្រស់ស្អាតនិងធំរហូត
អត្ថបទដោយ : នីត្តា
















