អាយុគ្រាន់តែជាតួលេខ! Aum Patchrapa ផុសរូបគូរជាមួយបុរសមុខក្មេងតែជាអ្នកជំនួញធំទាយាទពាន់លានសំខាន់មានបាច់ផ្កាក្នុងថ្ងៃ…….! មានវីដេអូ
ធ្វើអោយគ្រប់គ្នាប្រញាប់ចូលទៅជីកកកាយរករូបមួយរំពេច បន្ទាប់ពីក្នុងថ្ងៃនៃក្ដីស្រលាញ់កន្លងមកនេះ តារាសម្ដែងស្រីល្បីឈ្មោះជួរមុខរបស់ប្រទេសថៃយ៉ាង Aum Patchrapa បានផុសចេញនូវភាពគូរជាមួយកំលោះមុខក្មេងសង្ហាក្នុង IG ដល់ថ្នាក់មានអ្នកលួចគាំទ្ររឿងស្នេហាថ្មី ហើយតាមជីករុករកប្រវិត្តរបស់កំលោះម្នាក់នេះថាជានរណា ហើយកំលោះម្នាក់នេះមានឈ្មោះថា Nin Chanin អ្នកជំនួញទាយាទពាន់លាននាំចេញនាំចូលគ្រឿងអគ្គិសនី ហើយក៏ជាម្ចាស់សណ្ឋាគារធំនៅផាតាយ៉ាផងដែរ
ដោយខាងអ្នកគាំទ្រហ្វេសបុក Aum Patchrapa Fanclub បានបើកបង្ហាញពីឋានៈបេះដូងរវាងអ្នកទាំងពីរថា “មានអ្នកសួរច្រើនណាស់ថាកំលោះក្បែរបង Aum ជានរណា ជាមិត្តក្នុងក្រុមធម្មតាៗទេណាចា Nin Chanin អ្នកជំនួញធំ អ្នកនាំចូលឧបករណ៍អគ្គិសនីជាខណៈឧស្សាហកម្ម ហើយជាម្ចាស់សណ្ឋាគារនៅផាតាយ៉ាចា”
បើជាមិត្តក្នុងក្រុមអញ្ចឹងភាគរយពិតជាតិចណាស់ប៉ុន្ដែក្រោយមកកំលោះម្នាក់នេះបានផុសរូប ហើយមានអ្នកស្គាល់គេចូលទៅខមិនបង្អាប់ច្រើនណាស់ដែរ
អត្ថបទដោោយ : នីត្តា

















