Kimberly ផុសរំលឹកសកម្មភាពល្អៗក្នុងថ្ងៃរៀបការបងស្រី Mak Prin ឃើញសង្សាសម្រក់ទឹកភ្នែកខណៈពេលនិយាយក្នុងកម្មវិធី! មានវីដេអូ
អាចនិយាយបានថាពន្លឺនៃសម្រស់ជាកូនក្រមុំគឺថាជះខ្លាំងណាស់ សម្រាប់តួឯកស្រីស្អាតអារម្មណ៍ល្អ Kimberly ដោយជាក់ស្ដែងនាងទើបតែផុសរូបភាពក្នុងថ្ងៃរៀបមង្គលការបងស្រីជាទីស្រលាញ់របស់ Mak Prin ហើយរឿងនេះសាម៉ីខ្លួនបង្ហាញខ្លួនក្នុងឈុតបែបស៊ិចស៊ីតិចៗ តែពិតជាស្រស់ស្អាតខ្លាំងណាស់
ហើយក្រៅពីរូបភាពហើយ Kimberly នៅបានផុសជាវីដេអូដ៏រំជើបរំជួលក្នុងចិត្តនៅវគ្គត្រង់ Mak ចាប់ម៉ៃនិយាយរៀបរាបពីបងស្រីក្នុងថ្ងៃរៀបការ ហើយអាចនិយាយបានថាពេលនោះគ្រប់គ្នាពិតជារំជួលចិត្តខ្លាំងណាស់ជ្រួលជ្រាប់ពីក្ដីស្រលាញ់រវាងបងប្អូនពីរនាក់
ឃើញហើយដឹងភ្លាមថាបងប្អូនទាំងពីរពិតជាស្រលាញ់និងបារម្ភគ្នាខ្លាំងកម្រិតណា ព្រោះធំធាត់ជាមួយគ្នា ទើបដល់ថ្នាក់ធ្វើអោយ Mak សម្រក់ទឹកភ្នែកព្រោះតែក្ដីស្រលាញ់ គ្រប់ផុសទាំងអស់សុទ្ធតែមានវត្តមានអនាគតបងថ្លៃចូលមកខមិនទាំងអស់ ដោយប្រើពាក្យខ្លីៗតែមានន័យធំធេងថា “Loveeeeeee”
អត្ថបទដោយ : នីត្ដា














