ផ្អែមល្ហែមជាងនៅក្នុងរឿងភាគកូរ៉េទៅទៀត! Gubgib-Bie ថតរូបគូរស្អិតរមួតនៅកណ្ដាលព្រិលធ្លាក់កូនទុកមួយលែកសិន! មានរូបភាព

មានសកម្មភាពផ្អែមល្ហែមនិងរ៉ូមែនទិកបំផុតមកផ្ញើរហ្វេនៗតាមរយៈបណ្ដាញសង្គម អោយបានត្រជាក់ចិត្តត្រជាក់ភ្នែកជាមួយគ្នា សម្រាប់គូររបស់សា្វាមីភរិយាយ៉ាង Gubgib Sumonthip និង Bie Thasapak 

នៅពេលថ្មីៗនេះ សមាជិកគ្រួសារទាំងមូលបានមានឱកាសចេញទៅដើរលេងក្រៅប្រទេសទៅដល់ Setsu Niseko ប្រទេសជប៉ុន ហើយកិច្ចកំសាន្ដរបស់ពួកគេគឺការលេងស្គីទឹកកក មុននិងអ្នកទាំងពីរបើកបង្ហាញរូបភាពស្វីតៗជាមួយគ្នាជាច្រើនសន្លឹក ច្រមុះប៉ះច្រមុះកណ្ដាលទីវាលដែលពោរពេញទៅដោយព្រិល

After Footer (Active) - damrei Mr1 Zone2

ជាមួយគ្នានោះផងដែរ Gubgib បាននាំយករូបភាពពេញទៅដោយក្ដីសុខមួយនេះមកចែករំលែកក្នុង IG ឈ្មោះ @gggubgib15 ហើយនៅមានសរសេរជាប្រយោគសារថា  “Thanks God I found you…សុំដើរតួជាយុវវ័យផ្អែមល្ហែមបែបទើបណាត់ជាមួយមនុស្សប្រុសលើកដំបូងស្នេហាដំបូង!!!”

បណ្ដារជាអ្នកគាំទ្រឃើញហើយប្រញាប់ចូលមកអោយមេដៃអោយបេះដូងព្រោងព្រាត ហើយក៏ស្រុះស្រួលចិត្តគ្នាក្នុងការខមិនបង្អាប់លោកប៉ាអ្នកម៉ាក់ថា តើកូនយកទៅទុកនៅឯណាអស់ហើយលោកប៉ាអ្នកម៉ាក់

អត្ថបទដោយ : នីត្តា