Pumpui មិនព្រមបើកបង្ហាញមុខកូនក៏រិះគន់ឥលូវបើកបង្ហាញមុខហើយក៏នៅតែរិះគន់ទៀតដល់ថ្នាក់ប្អូនស្រីនាងចេញមកនិយាយថា…..! មានវីដេអូ

ប្អូនស្រី Pumpui បានបង្ហោះផ្ដល់កំលាំងចិត្តដល់បងស្រី ព្រមទាំងនិយាយពីហេតុផលដែលមិនធ្លាប់បានបើកបង្ហាញមុខរបស់អូន Syal Blue កូនប្រុសជាទីស្រលាញ់

បន្ទាប់ពី Pumpui Pantipha បានបើកបង្ហាញមុខកូនប្រុសជាលើកដំបូងតាំងតែកើត ព្រមជាមួយប្រយោគថា “លើសពីទ្រាំ” សូមប្រាប់ថាពិតជាគួអោយភ្ញាក់ផ្អើលខ្លាំងណាស់ អ្នកគាំទ្រជាច្រើនដែលបានឃើញហើយសុទ្ធតែកោតសរសើរពីភាពសង្ហានិងភាពគួអោយស្រលាញ់របស់អូនទាំងអស់

After Footer (Active) - damrei Mr1 Zone2

ក្រោយពីអ្នកម៉ាក់រូបស្រស់សម្រេចចិត្តផុសមុខកូនប្រុសនៅក្នុង IG ខាងប្អូនស្រីរបស់ម៉ាក់ៗក៏បានផុសសារនៅក្នុង IG story ថា “Syal បាទ ម៉ាក់របស់អូនពូកែខ្លាំងណាស់ដឹងទេ មីងជឿថាម៉ាក់កូននិងជ្រើសរើសអ្វីដែលល្អបំផុតអោយកូនរហូតគ្រប់ពេលវេលានៃជីវិតរបស់កូនណាបាទ”

“គ្រប់យ៉ាងមានហេតុមានផលហើយពេលវេលាជាអ្នកបញ្ជាក់ ការចាក់ចេញពី Safe Zone របស់ខ្លួនឯងនិងមិនមែនជារឿងងាយនោះទេ យើងជាមីងយើងនៅពិបាក ពេលខ្លះមានអ្នកមកដាក់សំនួរសង្ស័យទាក់ទងនិងក្មួយ យើងក៏អន់ចិត្តឆ្លើយទៅវិញច្រើនណាស់ដែរ រឿងអូនគាត់ខុសប្រក្រតី  អូនគាត់ពិការ ថ្ងៃនេះយើងជាមីងក៏ដូចបានដោះស្រាយមួយចំនុចដែរ រឿងទាំងអស់នេះវាប៉ះពាក់ដល់ផ្លូវចិត្តខ្លាំងណាស់ មីងសុំអោយក្មួយធំធាត់និងរឹងមុំា ទាំងកាយនិងចិត្តគំនិត អោយកូនមានក្ដីសុខនិងសុភមង្គលច្រើនៗ បានប្រើជីវិតទៅតាមអ្វីដែលកូនជ្រើសរើស មីងនិងឈរនៅត្រង់នេះជានិច្ចណាចា”

ហើយក៏មានបិតកន្ទុយដោយប្រយោគថា “ឯងជាម៉ាក់់ដែលខ្លាំងបំផុតហើយវើយ Big Hug”

អត្ថបទដោយ : នីត្តា