Great Warinthorn អត់ដឹងថាខ្លួនធ្វើអីខុសនៅសុខៗខាងអន្តោប្រវេសន៍កូរ៉េហៅចូលបន្ទាប់…..ខ្មាស់គេហួសថ្លែងតែមានស្រីស្អាតម្នាក់នេះចាំលួងចិត្ត! មានរូបភាព
ទើបតែធ្វើដំណើរទៅប្រទេសកូរ៉េលើកដំបូងទៅដល់មានរឿងភ្លាម សម្រាប់តារាសម្ដែងប្រុសរូបសង្ហាយ៉ាង Great Warinthorn ដែលតាំងចិត្តថាទៅលេងនៅប្រទេសកូរ៉ជាមួយក្រុមមិត្តភ័ក្ដ ក្រុមមនុស្សល្អនៅឯណា តែស្វាមីខ្លួនបែរជាត្រូវបានខាងប៉ូលីស អន្តោប្រវេសន៍ ហៅចូលក្នុងបន្ទប់ខ្មៅ ព្រោះតែឯកសារមិនគ្រប់គ្រាន់មិនត្រឹមត្រូវ
ជាក់ស្ដែង (22 កុម្ភៈ 2023) កំលោះ Great បានបើកចិត្តចំពោះរឿងនេះថា ខ្ញុំទៅលេងកូរ៉េលើកដំបូង ដោយពេលនិងនាំគ្នាទៅថតវីដេអូធ្វើកម្មវិធី តែពេលទៅដល់ព្រលានយន្ដហោះស្រាប់តែឃ្លាត់ខ្លួន ន្តោប្រវេសន៍ហៅចូលបន្ទប់ខ្មៅ ពេលនោះគឺថាបាត់បង់ស្មារតីតែម្ដង បានត្រឹមតែញញឹម ដោយសារតែខ្ញុំយកលិខិតឆ្លងដែនទាំងអាចាស់ និងថ្មី ហុចអោយទៅខាង ប៉ូលីស អន្តោប្រវេសន៍ ហើយក៏ត្រូវបានហៅចូលទៅក្នុងបន្ទប់ តែតាមពិតទៅមិនមានអ្វីនោះទេ ខាងនោះគេគ្រាន់តែអោយទៅស្គេនក្រយៅដៃម្ដងទៀត ដំណើរកំសាន្ដលើកនេះកំប្លែងមែន គ្រប់គ្នាមានរឿងទាំងអស់
ក្រៅពីនេះកំលោះ Great បានបើកបង្ហាញរឿង Jackie នៅតែជានារីដែលខ្លួនចូលចិត្តជាទី1 និយាយបែបអៀនៗថា ទើបតែបានឃើញពត៌មាន ក៏សប្បាយចិត្តដែលខ្លួនជាបុរសត្រូវក្នុងចិត្តនាង តែក៏មិនបានមានអ្វីដែរ ពេលនេះនៅម្នាក់ឯងបានដោយមិនឯកាទេ ព្រោះមានមិត្តភ័ក្ដ
អត្ថបទដោយ : នីត្តា








