នេះបានគេហៅថាភរិយាខ្លាំង! Patricia ជាអ្នកបើកឡានផងចូលផ្ទះបាយធ្វើម្ហូបអោយ Note Visatt ផងប៉ុណ្ណឹងហើយរកឯណាបានទៀត! មានវីដេអូ
បន្ទាប់ពីលោក Note Visatt បើកអាខោន Tiktok ក៏បានឃើញសកម្មភាពគួអោយស្រលាញ់ៗ របស់លោកជាមួយភរិយាជាទីស្រលាញ់ Patricia Good ជាច្រើនយ៉ាងច្រើនរូបបែប ជាពិសេសក្រោយពីរៀបការហើយកំពុងពរពោះកូនដំបូងមួយគូរនេះកាន់តែផ្អែមល្ហែមខ្លាំងឡើង
ហើយសកម្មភាពគួអោយស្រលាញ់ជាក់ស្ដែងរបស់អ្នកទាំងពីរគឺនាំគ្នាទៅដើរលេងនៅប្រទេសជប៉ុនដើម្បីទទួលយកខ្យល់អាការត្រជាក់ក្នុងរដូវរងាធ្លាក់ទឹកកក ទៅជាច្រើនថ្ងៃបែបនេះច្បាស់ជាមាននឹកម្ហូបថៃខ្លះហើយ
រឿងនេះ Patricia សុំច្បាប់ចូលផ្ទះបាយធ្វើម្ហូបបែបថៃអោយស្វាមីបានញុំ ធ្វើអោយ Note រីករាយនិងពេញចិត្តចំពោះមុខម្ហូបឆាសាច់មាន់ម្រះព្រៅជាខ្លាំងជាពិសេសជាស្នាដៃភរិយាជាទីស្រលាញ់ទៀតមិនអោយឆ្ងាញ់យ៉ាងម៉េចបាន។ ហើយនៅមានវីដេអូខណៈពេលអ្នកម៉ាក់កូនដំបូងបើកឡាន អោយស្វាមីទៀត ធ្វើបានគ្រប់យ៉ាងអោយស្វាមីពិតមែនហើយបើម៉ាក់ៗពូកែយ៉ាងនេះតើអោយប៉ាៗដកចិត្តទៅណារួច
អត្ថបទដោយ : នីត្តា

















