មិននឹកស្មានសោះ! ថារឿងភាគថ្មីរបស់តួឯកស្រី ”អូម៉ីនាង” ត្រូវថតសារឡើងវិញដោយសារមូលហេតុនេះសោះ

ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់តួឯកស្រីនាង Fan Bing Bing រួចមកហើយ តាមរយៈរឿងភាគដ៏ល្បីល្បាញរបស់ប្រទេសចិនដែលមានចំណងជើងថា “មហិច្ចតានាង  អូម៉ីនាង” ដែលនាងបានសម្ដែងជា អូម៉ីនាង។

កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ រឿងភាគរបស់តួឯកស្រីមួយនេះដែលមានចំណងជើងថា ‘The Legend Of Ba Qing’ ដែលជារឿងភាគដ៏ល្បីមួយដែលមានការទន្ទឹងរង់ចាំពីមហាជនជាច្រើនមិនថាតែនៅក្នុងប្រទេស រឺក៏ក្រៅប្រទេស បែរជាត្រូវហាមមិនឲ្យចាក់ផ្សាយដោយសារតែតួឯកប្រុសដែលបានសម្ដែងដោយលោក Gavin Gao បានជាប់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរមួយ មិនតែប៉ុណ្ណោះនាង Fan Bing Bing ផ្ទាល់ក៏ជាប់ពាក់ព័ន្ធជាមួយរឿងរ៉ាវគេចពន្ធថែមទៀតផង។

បន្ទាប់ពីបានផ្អាកដំណើរការទៅលើរឿងភាគមួយនេះអស់រយៈពេលប្រមាណ ១ ឆ្នាំ ទីបំផុត ផលិតកម្ម Tangde Fengyi បានប្រកាសសហការជាមួយផលិតកម្ម Sky Cat Technology នឹងចាប់ផ្ដើមថតរឿងភាគដែលមានការទន្ទឹងរង់ចាំពីទស្សនិកជនដ៏ច្រើនមួយនេះសារជាថ្មី។ ចំណែកឯតួឯកប្រុសនឹងត្រូវប្ដូរចេញ ស្របពេលដែលតួឯកស្រីនាង Fan Bing Bing ក៏មិនច្បាស់ថានឹងបានមានឱកាសក្នុងការថតរឿងភាគថ្មីមួយនេះម្ដងទៀត រឺក៏អត់។ បើយោងតាមប្រភពពត៌មាន jaynestars រឿងភាគដែលត្រូវថតសារឡើងវិញមួយនេះនឹងចំណាយទឹកប្រាក់អស់ប្រមាណ ៨ លានដុល្លារអាមេរិក។

អត្ថបទដោយ៖​ ស្រីពេជ្រ