តារាស្រីកែភេទ Poyd ប្រាប់ពីមូលហេតុដែលនាំឲឈប់ប្រើរបស់ប្រេនៗ នឹកឃើញហួសចិត្ដខ្លួនឯង…

របស់ប្រេនណែមមិនសំខាន់សម្រាប់នាងទៀតទេ! តារាសម្ដែងស្រីកែភេទរូបសម្រស់ស្រស់ស្អាតមិនចាញ់នារីពិតៗនាង Poyd Treechada ប្រាប់ពីមូលហេតុដែលធ្វើឲរូបនាងលែងមានចំណាប់អារម្មណ៍ប្រើរបស់ប្រេនៗដូចមុនទៀត ជីវិតលំបាកក៏ឆ្លងកាត់ហើយ ជីវិតពាក់តែគ្រឿងមានតំលៃហៃសូក៏ឆ្លងកាត់ហើយ ពេលនេះរូបនាងសាមញ្ញណាស់អាវអត់ផ្លាកក៏ពាក់បានដែរ។​

ដោយតារាសម្ដែងស្រីកែភេទ Poyd បាននិយាយពីប្រវត្ដិការតែងកាយរបស់នាងពីមុនថា រូបនាងកាលនៅក្មេងគឺជាកើតក្នុងត្រកូលដែលមិនសូវមានទ្រព្យច្រើននោះទេថែមកាលនោះគឺជាក្មេងប្រុសដែលចូលចិត្តតែងខ្លួនរបស់របរបែបមនុស្សស្រី។ ធំឡើងបានចូលក្នុងវិស័យការសម្ដែងសាងកេរ្ដិ៍ឈ្មោះបានខ្លះៗ ក៏ចំណាយប្រាក់ជាច្រើនទៅលើរបស់របរតុបតែងកាយជាពិសេសតាមការនិយមអ្នកសិល្បៈប្រើប្រាស់កាបូប សម្លៀកបំពាក់ប្រេនណែមមានម៉ាកល្បីៗ​ រហូតពេលខ្លះនាងត្រូវរងចាំការកម្ម៉ង់កាបូបថ្លៃរយះពេលរាប់ខែក៏មាន ពេលខ្លះត្រូវជិះយន្ដហោះឆ្លងប្រទេសទៅទិញនៅបារាំងក៏មានឲតែបានរបស់ប្រេនណែមដែលនាងស្រលាញ់។

After Footer (Active) - damrei Mr1 Zone2

ហើយមូលហេតុដែលពេលនេះរូបនាងមិនសូវចាប់អារម្មណ៍តុបតែងកាយជាមួយរបស់ប្រេនៗទៀតនោះ ព្រោះមានពេលមួយនោះនាងទៅធ្វើការនៅប្រទេសចិន បានជួបជុំជាមួយអ្នករកស៊ីអ្នកធ្វើជំនួញណាត់គ្នាញុាំអាហារ នាងពេញមួយតួខ្លួនពាក់សុទ្ធតែប្រេនល្បីៗ សូម្បីតែក្របូបក៏ស្បែកដែរតែមើលគេអ្នកមានវិញគឺស្លៀកពាក់យ៉ាងសាមញ្ញធម្មតាថែមស្ពាយកាបូបក្រណាត់វិញ។ ចាប់ពីពេលនោះមករូបនាងក៏ចាប់ផ្ដើមគិតពីចំណាយចំណូលរបស់ខ្លួនឯងជាថ្មី ហើយចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងចាយវាយលើសពីតម្រូវការ និងចាប់ផ្ដើមធ្វើការសន្សំប្រាក់ជាងមុនទិញបានខុនដូរសព្វថ្ងៃរបស់នាង។ តែនាងក៏មិនមែនគំនិតប្រឆាំងពីអ្នកគេតែងខ្លួនជាមួយម៉ាកប្រេនៗនោះទេ នេះជាចំណង់ចំណូលចិត្តនិងទ្រព្យធនរបស់មនុស្សម្នាក់ៗ​ គ្រាន់តែពេលនេះរូបនាងមិនមានចំណូលចិត្តទិញរបស់ប្រេនណែមដូចមុនទៀតឡើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ