មានរឿងឈឺក្បាលទៀតហើយ! Mai Davika ត្រូវអ្នកបណ្ដាញសង្គមជីកកកាយវីដេអូដែលនាងធ្លាប់និយាយថាពាក្យសំដីលើបណ្ដាញសង្គមឡអាចសំលាប់មនុស្សបានព្រោះ…..! មានវីដេអូ
នៅតែក្ដៅកគុកដូចបាយពុះ សម្រាប់វគ្គថ្មីមួយក្នុងកម្មវិធី មិត្ត Mai EP.3 យូធូបរបស់ Davikah Channel នៅពេលកញ្ញាៗទាំងបួនរូប Mai Davika, Mew Nittha, Mint Chalida ហើយនិង Margie ណាត់ជួបគ្នាហើយផ្លាល់ប្ដូរបទពិសោធន៍ជាច្រើនប្រធានបទ រហូតបង្ករអោយមានការរិះគន់លើបណ្ដាញសង្គម
ហើយថ្វីត្បិតតែខាង Mai Davika ជាម្ចាស់យូធូបនិងបានចេញមកសម្ដែងការទទួលខុសត្រូវ ផុសនៅក្នុង Twitter ពោលពាក្យសុំទោស ហើយសុំយករឿងរ៉ាវលើកនេះជាមេរៀនដើម្បីកែប្រែអោយល្អជាងនេះ ប៉ុន្ដែនៅតែមានអ្នកបណ្ដាញសង្គមជីកកកាយវីដេអូផ្សេងៗព្រោះនៅជាប់ចិត្តនិងរឿងរ៉ាវដ្រាម៉ាលើកនេះជាខ្លាំង
រហូតមកដល់បច្ចុប្បន្ន! នៅតែមានការជីកឬជីកគល់បទសម្ភាសន៍កាលពីអតិត នៅលើ Tiktok @2020Entertainment ដែល Mai ធ្លាប់និយាយក្នុងកម្មវិធីទាក់ទងនិងពាក្យថា “ពាក្យសម្ដីនៅលើបណ្ដាញសង្គម…..អាចធ្វើបាបមនុស្សបាន” ដោយនៅថ្ងៃនោះសាម៉ីខ្លួនបានចូលរួមបញ្ចេញមតិទាក់ទងនិងរឿង….
“ខ្ញុំយល់ថា រឿងពាក្យសម្ដីនៅលើបណ្ដាញសង្គមវាអាចសម្លាប់ជីវិតមនុស្សបាន ដូចជា អ្នកខ្លះ…….គាត់មិនបានធ្វើខុសអ្វីសោះ តែមានអ្នកទៅចោទប្រកាន់គាត់ថាធ្វើខុសនេះខុសនោះ បែបនេះ ដូចជាអ្នកបង្កើតចរិកលក្ខណ ឬបង្កើតរឿងរ៉ាវ ហើយព្យាយាមទំលាក់ទៅលើគេ វាបែបនេះឯងចា ដែលវាអាចធ្វើអោយមនុស្សគ្រប់គ្នា គ្រប់ក្រសែភ្នែក ពាក្យសំដីរបស់គ្រប់គ្នា អាចសម្លាប់ជីវិតមនុស្សបានដោយងាយ ដូចជាត្រូវស្លាប់ទាំងរស់បែបនេះឯងចា
នៅសុខៗស្រាប់តែមានអ្នកប្រាប់ថា មនុស្សម្នាក់នេះជាមនុស្សបែបមិច ខ្ញុំសុំមិនទាន់ជឿនោះទេ ខ្ញុំនិងសុំទៅធ្វើការស្គាល់គាត់សិនថាគាត់ជាមនុស្សបែបណា ហើយចាំយើងសម្រេចចិត្តតាមក្រោយ ល្អជាង ល្អជាងមកអង្គុយស្ដាប់អ្នកផ្សេង ប្រសិនបើស្ដាប់មនុស្សដែលចូលចិត្ត យើងក៏ចូលចិត្តម្នាក់នេះ តែបើយើងស្ដាប់ពីមនុស្សមិនចូលចិត្ត យើងក៏មិនចូលចិត្តម្នាក់នេះដែរ ជីវិតគឺសាមញ្ញណាស់ ប្រសិនបើយើងស្វែងយល់បែបងាយៗយើងនិងមានជីវិតរស់បានយ៉ាងសប្បាយៗៗ”
ក្នុងពេលជាមួយគ្នានេះផងដែរ នៅកន្លែងខមិនក៏មានអ្នកបណ្ដាញសង្គមចូលមកផុសសម្ដែងការយល់ឃើញជាច្រើន ហើយក្នុងវីដេអូនោះនាំពេលបច្ចុប្បន្នមានអ្នកចូលមើលដល់ទៅ 6សែនដង
អត្ថបទដោយ : នីត្តា



















