ធ្វើអោយតួឯកប្រុសអារម្មណ៍ល្អយ៉ាង Ter Twitch គាំតយោលប់ខ្លាំងមែនទែនចំពោះហេតុការណ៍ជាក់ស្ដែង (25 កុម្ភៈ 2023) ដើរចេញពីរោងកុនជាមួយមិត្តស្រីយ៉ាង Mai Davika ដោយនាងមានសភាពយំខ្លាំង ភ្នែកក្រហម ប៉ោងភ្នែក ដល់ថ្នាក់ខាងប្រុសប្រាប់ថាឈប់យំសិនចាំដើរទៅមុខទៀត ព្រោះខ្លាចគេយល់ច្រឡំ
ដោយខាងប្រុសលោក Ter Twitch បានផុសវីដេអូរបស់មិត្តស្រីក្នុង IG Story ជាមួយប្រយោគអមជាមួយថា”ខ្ញុំពិតជាមិនបានធ្វើបាបគាត់ពិតមែនណាបាទ #ជ្រួលច្របល់អស់ហើយ” ប្រាប់កញ្ញា Mai ថាដំបូងគឺអូនត្រូវតែឈប់យំសិន កំពុងតែទៅយកឡាន អ្នកបើកឡានយល់ច្រឡំថាខ្ញុំទះប្អូនហើយពេលនេះ
បន្ទាប់មកទើបខាងស្រីប្រាប់ពីមូលហេតុដែលធ្វើអោយនាងយំ “រឿងវាកំសត់ពេក” មើលរឿង “The Whale” ជាមួយគ្នា ខាងប្រុសប្រាប់ថា “មកពីអត់ដឹងថារឿងនិងវាកំសត់ដល់ម្លឹងនោះអី គេគិតថាអ៊ុំធ្វើបាបអូនព្រោះឃើញដើរមកជាមួយគ្នា អូយ….ឈប់សិន” ពេលដឹងមូលហេតុហើយមិនដឹងថាត្រូវខ្នាញ់មួយណាជាងទេ គ្រប់គ្នាភ័យអស់
អត្ថបទដោយ : នីត្តា







